ព្រឹត្តិការណ៍ ដាក់ឲ្យដំណើរការជាផ្លូវការនូវគេហទំព័រសួរបង នឹងមកដល់នៅថ្ងៃទី ៧ ខែ កក្កដា ខាងមុខនេះ! សូមរង់ចាំចូលរួមអបអរសាទរជាមួយនឹងសមត្ថផលថ្មី ដែលបង្កើតឡើងនៅកម្ពុជា និងដើម្បីប្រជាជនកម្ពុជា។ លើសពីនេះ ដើម្បីជាការប្រារព្ធពីធីដាក់ដំណើរការជាផ្លូវការរបស់គេហទំព័រសួរបង យើងមានកម្មវិធីពិសេស៖

រាល់ពេលដែលអ្នកបង្កើតគណនីសួរបង (មិនថាអ្នកប្រើប្រាស់Facebook, Gmail, រឺ Email) អ្នកនឹងទទួលបាននូវលេខគណនីសួរបង (Member ID) របស់អ្នកដោយស្វ័យប្រវត្តិ។ ប្រសិនបើក្នុងលេខគណនីសួរបងរបស់អ្នកមានលេខ 7 ( ឧទាហរណ៍៖ Z00117; Z00179; Z00577) អ្នកនឹងទទួលបានរង្វាន់ពីគេហទំព័រ*។

*កម្មវិធីនេះ សម្រាប់តែអ្នកដែលបង្កើតគណនីសួរបង នៅថ្ងៃទី ៧​​ ខែកក្កដា ប៉ុណ្ណោះ!

ក្នុងដំណាក់កាលដំណើរការសាកល្បងនេះ សូមអធ្យាស្រ័យនូវភាពរអាក់រអួលដែលកើតមាន។​ ក្រុមការងារបាន និងកំពុងតែស្វះស្វែង កែលម្អ នូវគេហទំព័របណ្ដាញសង្គមកម្ពុជាមួយនេះ​ ឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ប្រសិនបើមានបញ្ហា អ្នកអាចទាក់ទងមកកាន់ Facebook Page រឺ 099 888 026។

ក្រុមការងារទាំងមូល សង្ឃឹមយ៉ាងម៉ុតមាំថា គេហទំព័រសួរបង នឹងនាំឲ្យវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា អភិវឌ្ឍទៅមួយកម្រិតទៀត ព្រមទាំង បម្រើជាប្រយោជន៍ជាតិយ៉ាងធំធេងនៅពេលអនាគតដ៏ខ្លី!