ចូលរួមសរសេរពាក្យស្លោកសម្រាប់គេហទំព័រសួរបង ដើម្បីឈ្នះរង្វាន់ដបទឹក សួរបង ចំនួន១០រង្វាន់។ លក្ខខណ្ឌ៖ ត្រូវសរសេរជាភាសាខ្មែរ សាកសមទៅនឹងបរិបទ និងចក្ខុវិស័យរបស់សហគមន៍សួរបង មានតែពាក្យស្លោកដែលបានសរសេរនៅក្រោមផុសមួយនេះប៉ុណ្ណោះ ដែលនឹងយកជាការ (មិនទទួលស្គាល់ការសរសេរ comment នៅក្នុង Facebook Page) Top 10 Vote នឹងទទួលបានដបទឹកថ្ម សួរបង ជារង្វាន់លើកទឹកចិត្ត ១ ក្នុងចំណោម Top 10 នឹងត្រូវបានជ្រើសរើសជា Official Tagline របស់គេហទំព័រ ផុតកំណត់ថ្ងៃទី ២៨ កក្កដា!! សរសេរពាក្យស្លោករបស់អ្នកខាងក្រោមនេះ!!
Latest Questions
ខាងក្រោមនេះនឹងបង្ហាញអោយកាន់តែច្បាស់ពីអត្ថន័យ ពាក្យបុរសដើមទ្រូងប្រាំហ្ថ មនុស្សមួយចំនួនបាននឹងកំពុងមានការយល់ច្រឡំទៅលើពាក្យ បុរសដើមទ្រូងប្រាំហត្ថ។ ជាពិសេសយុវជន យុវតី បានគិតថាបុរសដើមទ្រូងប្រាំហត្ថ សំដៅទៅលើការមានកម្ពស់ខ្ពស់ ដោយសន្មត់ដោយប្រើម្រាមដៃវាស់ដើមទ្រូង ជាបុរសដែលយកឈ្មះលើអ្នកដ៏ទៃក្នុងស្ថានការណ៍ណាមួយ ឫជាបុរសដែលមានរូបរាងសង្ហា សស្អាត។ ក្នុងនោះដែរពាក្យចាស់បុរាណខ្មែរតែងតែមានបង្កប់នៅខ្លឹមសារក្នុងសុភាសិត ឬឃ្លាប្រយោគដែលបានចារទុកនៅលើផ្ទាំងសិលា ឫតម្រាផ្សេងៗ ដើម្បីបង្រៀនដល់មនុស្សជំនាន់ក្រោយ បានសិក្សាឈ្វែងយល់បន្ថែទៀត។ តើអត្ថន័យពិតនៃពាក្យ បុរសដើមទ្រូងប្រាំហត្ថសំដៅទៅលើអ្វី? ជាការពិតណាស់បើតាមពាក្យចាស់និយាយតៗគ្នាមក បុរសដើមទ្រូងប្រាំហត្ថ គឺសំដៅលើលក្ខណៈសម្បតិ្ត ទាំងប្រាំរបស់បុរស ដែលមួយសំដៅដល់ភាពក្លាហានរបស់បុរស , ពីរសំដៅដល់បុរសដែលចេះចែករំលែក នូវគំនិត ចំណេះដឹង បទពិសោធន៍ដែលខ្លួនមានទៅមនុស្សជុំវិញខ្លួន,ទីបីបុរសត្រូវមានទំនួលខុសត្រូវខ្ពស់ទាំងការស្វែងរកចំណូលក្នុងការផ្គត់ផ្គង់គ្រួសារ រួមទាំងទង្វើដែលខ្លួនបានធ្វើ , ឯទីបួន សំដៅដល់ការធ្វើកិច្ចការដោយមិនទុកធុរៈចោល និងមានភាពច្បាស់លាស់នឹងការងារ, ចំណែកឯទីប្រាំ បុរសមិនត្រូវឈ្លក់វង្វេងនឹងអំណាច បុណ្យសក្តិ ដែលគេបានផ្តល់អោយ មានន័យថាបុរសមិនត្រូវមានអំនួតលើអំណាចដែលខ្លួនមាន។ នេះជាអត្ថន័យពិតដែលចាស់ៗបុរាណបាននិយាយប្រាប់កូនចៅតៗគ្នាដើម្បីកុំអោយយល់ច្រឡំពីនិយមន័យនៃពាក្យបុរសដើមទ្រូងប្រាំហត្ថ។ ...
ពាក្យថា« សុ. ចិ. បុ. លិ.» ប្រហែលជាអ្នកធ្លាប់លឺយ៉ាងហោចណាស់ក៏ម្តងដែរនៅក្នុងជីវិតរបស់អ្នក។ ជាពិសេសចំពោះអ្នកសិក្សាគ្រប់រូបសុទ្ធសឹងតែធ្លាប់បានលឺ និងស្គាល់ពាក្យចំនួនបួននេះ ព្រោះពាក្យទាំងនេះតែងតែត្រូវបានចាត់ទុកជាពាក្យស្លោកសម្រាប់ការសិក្សា ឬហៅថាសិក្សាចតុរាង្គ។ ពាក្យទាំងបួននេះគឺជាពាក្យកាត់មកពីភាសាបាលី និងមានសេចក្តីប្រែជាភាសាខ្មែរថា៖ សុ.មកពីពាក្យថា« សុត» ដែលប្រែថា ស្តាប់ ចិ.មកពីពាក្យថា« ចិន្ត» ដែលប្រែថា គិត បុ.មកពីពាក្យថា«បុច្ឆ» ដែលប្រែថា សួរ លិ.មកពីពាក្យថា«លិខ» ដែលប្រែថា សរសេរ កត់ត្រា…..។ ក្រៅអំពីអត្ថន័យនៃពាក្យទាំងបួននេះ តើអ្នកធ្លាប់បានដឹងអំពីអត្ថន័យបង្កប់នៅក្នុងពាក្យកាត់ទាំងបួនពាក្យនេះដែរឬទេ? ការពិតទៅពាក្យទាំងនេះគឺជាអង្គរបស់អ្នករៀន ដែលអ្នកសិក្សាគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ ព្រោះវាជាមាគ៌ា ឬយើងអាចហៅថាវិធីសាស្ត្រដែលនាំឱ្យយើងទទួលបានជោគជ័យនៅក្នុងការសិក្សា។ តើអត្ថន័យបង្កប់ផ្សេងទៀត ក្នុងពាក្យទាំងបួននេះគឺជាអ្វី? សុ.(ស្តាប់) គឺនៅពេលណាក៏ដោយមិនថាពេលរៀន ឬក៏នៅក្នុងទីសាធារណៈផ្សេងៗនោះទេ គឺយើងត្រូវតែប្រកាន់យកនូវការស្តាប់ដាក់ក្នុងខ្លួនរបស់យើង។ ការស្តាប់អាចជួយឱ្យយើងទទួលបាននូវចំណេះដឹងថ្មីៗ ...
ធម្មតាដើម្បីមើលវីដេអូលើ Youtube គឺតម្រូវអោយភ្ជាប់ Internet ជាមុនសិន។ ចុះបើពេលណាមួយយើងចង់មើល វីដេអូដែលយើងចូលចិត្ត ប៉ុន្តែយើងមិនអាចភ្ជាប់ Internet បាន ដូចជាកំពុងធ្វើដំណើរតាមផ្លូវដែលមានមិនសេវាទូរស័ព្ទ ឬកំពុងជិះយន្តហោះជាដើម តើយើងត្រូវធ្វើដូចម្ដេច? អញ្ចឹងហើយថ្ងៃនេះ ខ្ញុំសូមបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួន សម្រាប់ការ download វីដេអូពី Youtube មកទុកមើលពេលក្រោយដោយអនុវត្តដូចខាងក្រោម៖ ១-ស្វែងរកវីដេអូក្នុង Youtube ដែលអ្នកចង់ download រួច copy Link ឬ URL របស់វីដេអូនោះ ២-ចូលទៅកាន់គេហទំព័រ https://www.onlinevideoconverter.com ៣-ចុចលើពាក្យ CONVERT A VIDEO LINK ៤-រួច paste Link ...
គ្រាន់តែឈ្មោះក៏ធម្មជាតិដែរ ទំរាំតែទៅដល់មិនដឹងថា សម្រស់ធម្មជាតិស្រស់ស្អាតយ៉ាងណាទេ? បាទពិតជាមិនខកបំណងទេ។ តោះមកស្គាល់អំពី លក្ខណៈនិង ស្ថានភាពនៅទីនោះវិញ។ ទីតាំងទេសចរណ៍នេះមានឈ្មោះថា សហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត មានទីតាំងស្ថិតនៅភូមិ ព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។ មានចំងាយផ្លូវ ១៧៨ គីឡូម៉េត្រ ចេញពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៣ មកដល់ច្រកចូល បត់ស្ដាំប្រមាណជា ២គីឡូម៉ែត្រ ទើបដល់សហគមន៍នេះ! សហគមន៍ទេសចរណ៍នេះមានសម្បតិ៍ ធម្មជាតិជាច្រើន ដែលជាកន្លែងធ្វើអោយយើង រំសាយរាល់ ទុក្ខកង្វល់ គឺ មានដូចជា៖ ទឹកជ្រោះ នៅទីនោះមានកញ្ចុះអង្គុយលេងកំសាន្ត សម្រាកទទួលទានអាហារ នឹង ទស្សនាទិដ្ឋភាពដ៏ស្រស់ប្រឹមប្រីយ នៅទីនោះ នៅពេលដែលពួកខ្ញុំទៅត្រូវបានទទួលយ៉ាងកក់ក្ដៅពីលោកអ៊ុំ ប្រធានសហគមន៍។ ពួកយើងខ្ញុំបាទ បានសាកសួរគាត់ច្រើនអំពី ...
ចាស់ៗតែងនិយាយថាខ្លួនជាស្រ្តីគប្បីចេះសព្វកិច្ចការជាពិសេសការងារផ្ទះ ចង្ក្រានជើងឆ្នាំងនេះឯង ហើយពាក្យនេះក៏នៅតែមានឥទ្ធិពលមកដល់បច្ចុប្បន្នផងដែរ ។ ប៉ុន្តែដោយសារតែពេលវេលាផ្លាស់ប្តូរពីសម័យកាលមួយទៅសម័យកាលមួយ បុរស និងស្រ្តីមានសិទ្ធស្មើគ្នា តាំងពីកុមារភាពមិនថាការងាររៀនសូត្រ ការងារការិយាល័យ ធ្វើអោយស្ត្រីឃ្លាតឆ្ងាយពីផ្ទះមិនមានពេលដើម្បីរៀនសូត្រការងារផ្ទះបាយដូចជំនាន់មុននោះទេ កត្តានេះធ្វើអោយនារីរងនូវពាក្យឌឺដងផ្លែផ្កាថាមិនចេះធ្វើម្ហូប ហើយគេតែងសួរថា “ បង្គាប់ថ្លៃម្ល៉ឹងៗចេះស្លកកូរទេ ? “ ក្នុងនាមជានារីសម័យថ្មីអ្វីក៏អាចធ្វើបានគ្រាន់តែការស្លសម្លរមួយមុខសោះមានអ្វីដែលថាមិនអាចនោះ តោះមករៀនស្លទាំងអស់គ្នាណា ៖ គ្រឿងផ្សំ ៖ សាច់ ឬត្រី ( ច្រើន ឬតិចតាមការចូលចិត្ត ) បន្លែបៃតង ( ស្លឹកបាស ស្លឹកម្រុំ ត្រួយននោង ត្រួយល្ពៅ ត្រួយដំឡូង … ) បន្លែផ្សេងៗ ( ខ្នុរខ្ចី ...
សួរស្ដីប្អូនៗទាំងអស់គ្នាដែលទើបតែបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ។ជាទូទៅនៅពេលបញ្ចប់ការប្រឡងបាក់ហើយមានប្អូនៗមួយចំនួនតូចខ្លះក៏អាចនឹងរកការងារធ្វើ ប្អូនៗខ្លះក៏មានផែនការបន្តមកសកលវិទ្យាល័យដើម្បីរៀននូវមុខជំនាញដែលខ្លួនបានជ្រើសរើសក្នុងចិត្តរួចហើយ ចំណែកប្អូនៗខ្លះក៏អាចនឹងមិនទាន់ដឹងថាខ្លួនគួររៀនមុខជំនាញអ្វីផងក៏មានដែរ។ ដូច្នេះថ្ងៃនេះតាមការស្រាវជ្រាវរបស់ខ្ញុំផ្ទាល់ខ្ញុំបានឃើញថាមានមុខជំនាញចំនួន៦ដែលកំពុងមានតម្រូវការទីផ្សារការងារខ្លាំង ហើយមានឳកាសរកចំណូលបានច្រើនផងដែរសម្រាប់ប្អូនៗដែលត្រៀមចូលមហាវិទ្យាល័យអាចពិចារណាមើលបាន ចំពោះជំនាញទាំង៦នោះមានដូចខាងក្រោម៖ ១.ជំនាញIT ដោយសារតែពិភពលោកកំពុងតែមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា ពត៌មានវិទ្យា។ បច្ចុប្បន្ននេះស្ទើតែរាល់អ្វីៗដែលមនុស្សធ្វើសុទ្ឋតែប្រើប្រាស់ បច្ចេកវិទ្យាITដូចជា ការលក់ដូរទំនិញសេវាកម្ម ការធ្វើដំណើរ រៀនតាមInternet ប្រព័ន្ឋទួរគមនាគមន៏ ប្រព័ន្ឋគ្រប់គ្រងអាជីវកម្ម ប្រព័ន្ឋគ្រប់គ្រងស្ថាប័នផ្សេងៗ។ល។ សុទ្ឋសឹងតែប្រើប្រាស់បច្ចេកវិទ្យា IT ទាំងអស់ ហើយបើនិយាយពីធនធានមនុស្សទាក់ទងនឹងផ្នែកITនេះនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមិនសូវជាមានទេ។ ២.ជំនាញទីផ្សា ជំនាញទីផ្សា គឺជាជំនាញមួយដែលសិក្សាអំពីរបៀបផ្សព្វផ្សាយលក់ផលិតផល និងសេវាកម្ម។ក្រោយពេលរៀនចប់មុខជំនាញទីផ្សាបើមានលិទ្ឋភាពនិសិត្សចង់បើកអាជីវកម្មខ្លួនឯងក៏បាន ឬបើធ្វើការឲ្យគេក៏ទទួលបានប្រាក់ចំណូលមិនណយដែរអាចចូលដល់ខ្ទង់ពាន់ទៅខ្ទង់ម៉ឺនដុល្លាក្នុងមួយខែៗ។តម្រូវការទីផ្សាសម្រាប់មុខជំនាញទីផ្សាមិនអាចនៅមួយកន្លែង ឬដើរថយក្រោយឡើយ ពីព្រោះក្នុងមួយថ្ងៃៗមុខជំនួញជាច្រើនកំពុងតែកកើតឡើងហើយពោពេញដោយការប្រណាំងប្រជែងដែលអង្គភាពពាណិជ្ជកម្មមួយៗមិនអាចខ្វះអ្នកទីផ្សាបានឡើយ។ ៣.ជំនាញវិស្វកម្មមេកានិច ជំនាញមេកានិច គឺជាជំនាញមួយដែលសិក្សាទាក់ទងនឹងការស្រាវជ្រាវ បង្កើត ដំឡើង ឬជុសជុលគ្រឿងម៉ាស៊ីន គ្រឿងយន្តតូចធំគ្រប់ប្រភេទ។ នៅក្នុងការរៀនជំនាញវិស្វកម្មមេកានិចនិសិ–ត្សគ្រប់រូបទាមទារចំណេះដឹងខាងផ្នែករូបវិទ្យា និងគណិតវិទ្យាជាចាំបាច់។ ពេលរៀនចប់ជំនាញនេះនិសិត្សអាចធ្វើការឲ្យគេក៏បាន ឬបើករកស៊ីខ្លួនឯងក៏បាន។ ៤.ជំនាញគីមីចំណីអាហារ ...
អាហារដ្ឋាន ម្លប់ក្រសាំងត្រជាក់ចិត្តអង្គតាសោមមានទីតាំងនៅ ខាងត្បូងផ្សារអង្គតាសោមប្រហែលជាង ២ គីឡូ។ ដែលស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ម្លប់ត្រសាំងត្រជាក់ចិត្តអង្គតាសោមគឺជាកន្លែងមួយដ៏ល្អ សម្រាប់ហូបអាហារជួបជុំគ្រួសារ មិត្តភក្តិ មិត្តរួមការងារក្នុងឪកាសផ្សេងៗដូចជា ខួបកំណើត ជួបលៀងជុំក្រុមការងារ ហូបអាហារសុភមង្គលជុំគ្រួសារ ឫក៏ទៅហូបស៊ុបជាមួយមនុស្សជាទីស្រលាញ់ក៏បានបាន។ ម្លប់ក្រសាំងត្រជាក់ចិត្តអង្គតាសោម មានសេវាកម្មបំរើភ្ញៀវរហ័សទាន់ចិត្ត និងមានអនាម័យផាសុខភាព។ ពិសេសជាងនេះទៅទៀតអាហារដ្ឋាន ម្លប់ក្រសាំងត្រជាក់ចិត្តអង្គតាសោម មានម្ហូបឆ្ងាញ់ៗ ដូចជា សាច់គោអាំង សាច់គោឡើងភ្នំ ឆាងាវ បាយឆាគ្រឿងសមុទ្រ ភេសជ្ជៈត្រជាក់ និងស៊ុបដ៏ឆ្ងុញឆ្លាញ់។ ចំពោះតម្លៃនៃម្ហូបមានលក្ខណៈសមរម្យផងដែរ។ ប្រសិនបើលោកអ្នកធ្វើដំណើរចេញពីភ្នំពេញទៅតាមផ្លូវជាតិលេខបីសូមកុំភ្លេចចូលហូបអាហារនៅអាហារដ្ឋាន ម្លប់ក្រសាំងត្រជាក់ចិត្តអង្គតាសោមទាំងអស់គ្នា។ និពន្ធដោយ៖ ជិន វិច្ឆិកា
អ្វីទៅជាក្រមសីលធម៌ធុរកិច្ច ? ក្រមសីលធម៌ធុរកិច្ចគឺជាកត្តាចាំបាច់បំផុតមុននឹងអ្នកអាចបង្កើតនូវជំនួញណាមួយបាន គ្មានសីលធម៌បណ្តាលអោយជំនួញនោះមានផលវិបាកផងដែរ។ ចឹងខ្ញុំបកស្រាយប្រាប់តាមបទពិសោធន៍ដែលធ្លាប់បានសិក្សាពីមុនមក។ ក្រមសីលធម៌ធុរកិច្ចគឺសំដៅទៅលើក្រិតក្រមច្បាប់ ស្តង់ដា និងគោលសីលធម៌ដោយយោងទៅតាមកាល:ទេស:ជាក់លាក់ណាមួយ ។ និយាយជារួមក្រមសីលធម៌ធុរកិច្ចគឺជាការផ្គួបផ្សំនូវគោលការណ៍ គុណតម្លៃ ព្រមទាំងស្តង់ដាដែលអាចកំណត់និងណែនាំស្ថាប័ន្ថអោយសមស្របទៅលក្ខខណ្ឌនៃការធ្វើជំនួញ ។ និយាយអាចថាពិបាកយល់បន្តិច ចឹងមកយល់វិញថាហេតុអ្វីបានយើងរាល់គ្នាគួរយល់ពីក្រមសីលធម៌ធុរកិច្ច ១. ដើម្បីមានលទ្ធភាពកំណត់នូវបញ្ហាសីលធម៌ដែលបានកើតឡើងក្នុងស្ថាបន ដើម្បីងាយស្រួលក្នុងការដោះស្រាយ ២. អ្នកអាចរៀនបន្ថែមអំពីការធ្វើសេចក្តីសម្រេច និងមធ្យោយបាយក្នុងការផ្សព្វផ្សាយក្រមសីលធម៌ក្នុងស្ថាបនរបស់អ្នក ៣. សិក្សាក្រមសីលធម៌ធុរកិច្ច អ្នកអាចចាប់ផ្តើមជ្រួតជ្រាបពីកង្វះខាតក្នុងការគ្រង់គ្រងជំនួញរបស់អ្នក ព្រមទាំងយល់ដឹងពីជម្លោះដែលអាចកើតមានឡើងរវាង បុគ្គលិកក្នុងឋានានុក្រមរបស់ស្ថាបនអ្នក ។ លូវនិយាយពីគុណសម្បត្តិដែលបានមកពីក្រមសីលធម៌ធុរកិច្ចវិញ៖ ១. ក្រមសីលធម៌ផ្តល់ប្រយោជន៍ជូនបុគ្គលិក៖ បុគ្គលិកគឺបានជឿជាក់លើស្ថាបនដែលពួកគេធ្វើការ ហើយបានសង្ឃឹមថាស្ថាបននោះនឹងអាចផ្តល់ផលប្រយោជន៍ ចំនេះដឹងជូនពួកគេ ចឹងនៅពេលដែលស្ថាបនអ្នកអាចបំពេញនូវក្រមសីលធម៌បានល្អជូនទៅបុគ្គលិក ពួកគេគ្រប់រូបនឹងបូជាកំលាំងកាយចិត្តធ្វើការ ដើម្បីអោយស្ថាបនអ្នករីកចម្រើន ។ ២. ក្រមសីលធម៌ផ្តល់ប្រយោជន៍ជូនអ្នកវិនិយោគ៖ ក្រមសីលធម៌បង្ហាញច្បាស់ពីលទ្ធផលការងាររបស់អ្នកវិនិយោគ ...