បង្កើតគណនី

ចូលគណនី

ភ្លេចលេខសម្ងាត់? សូមបញ្ចូលអ៊ីម៉ែលរបស់អ្នក។ អ្នកនឹងទទួលបានតំណភ្ជាប់១ ដើម្បីកំណត់លេខសម្ងាត់របស់អ្នកសាជាថ្មីតាមរយៈអ៊ីម៉ែល

សូមមេត្តាចុះឈ្មោះជាមុន

សំណួរចម្លើយ

សូមចំណាយពេលអានសំណួរចម្លើយខាងក្រោម ដើម្បីដឹងពីការប្រើប្រាស់គេហទំព័រសួរបង ជាលើកដំបូង។ បើអ្នកនៅមានចម្ងល់ រឺសេចក្ដីស្នើសុំផ្សេងៗ សូមបំពេញទម្រង់ក្នុងទំព័រ “ទំនាក់ទំនងយើង” ឬ ទាក់ទង 099 888 026 ឬ cs@zourbong.com ។

តើខ្ញុំបង្កើតគណនីZourbong យ៉ាងដូចម្ដេច?

ចុច បង្កើតគណនី រួចចុះឈ្មោះជាមួយគណនី Facebook ឬ Gmail របស់អ្នក ឬ ចុះឈ្មោះដោយបំពេញទម្រង់ដែលផ្ដល់ជូនក្នុងផ្ទាំង បង្កើតគណនី (Sign Up)។

តើខ្ញុំអាចផុសអ្វីបានខ្លះ?

អ្នកអាចផុសអ្វីក៏បានក្នុងប្រភេទនីមួយៗ ដោយអនុលោមតាមច្បាប់ និងបទបញ្ញាត្តិ របស់គេហទំព័រសួរបង។ សូមមើលទំព័រ លក្ខខណ្ឌ និងសេចក្ដីណែនាំ ដើម្បីស្វែងយល់បន្ថែម។

តើនរណាខ្លះដែលមើលឃើញផុសរបស់ខ្ញុំ?

រាល់ខ្លឹមសារដែលអ្នកសរសេរ ត្រូវបានមើលឃើញដោយសាធារណៈជន ទាំងសមាជិក និងមិនមែនសមាជិករបស់គេហទំព័រសួរបង។ អ្នកមិនអាចកំណត់ថានរណាអាចមើលឃើញអត្ថបទរបស់អ្នកទេ តែអ្នកអាចលុប ឬ កែប្រែអត្ថបទរបស់អ្នកបានគ្រប់ពេលវេលា។

តើអ្នកប្រើប្រាស់គេហទំព័រសួរបងទទួលបានអត្ថប្រយោជន៍អ្វី?

អ្នកអាចប្រើប្រាស់អាចទទួលបានសេរីភាពក្នុងការបញ្ចេញមតិ ចែករំលែកព័ត៌មាន ចំណេះដឹង វិភាគ រឺបញ្ចេញអារម្មណ៍ពិតទៅលើអ្វីមួយ តាមរយៈការប្រើប្រាស់ឈ្មោះក្រៅ ដោយគេហទំព័រធានាឲ្យបាននូវឯកជនភាពខ្ពស់បំផុត។ អ្នកប្រើប្រាស់ក៏អាចទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនពីប្រភេទសហគមន៍នីមួយៗរបស់គេហទំព័រសួរបងទាំងមូល។

ហេតុអ្វីទើបត្រូវជ្រើសរើសប្រភេទ ពេលផុសអត្ថបទថ្មី?

អ្នកត្រូវតែជ្រើសជ្រើសប្រភេទរបស់អត្ថបទដើម្បីភាពងាយស្រួលក្នុងការបែងចែក និងស្វែងរកប្រភេទខ្លឹមសារអត្ថបទនីមួយៗ នៅពេលក្រោយ។

តើ Tags មានប្រយោជន៍អ្វី?

Tags ជួយប្រមូលផ្ដុំនូវប្រភេទអត្ថបទដែលមានខ្លឹមសារស្រដៀងៗគ្នាក្នុងបណ្ដុំតែមួយ ដែលអត្ថបទទាំងនោះអាចនឹងនៅក្នុងប្រភេទសហគមន៍ផ្សេងៗគ្នា។ ឧ. ការបរិភោគអាហារសុខភាព អាចស្ថិតក្នុងប្រភេទ អាហារផង និងសុខភាពផង។

តើខ្ញុំអាចទាក់ទងទៅអ្នកប្រើប្រាស់ផ្សេងទៀតដោយផ្ទាល់បានទេ?

បាន! អ្នកអាចធ្វើការផ្ញើសារទៅដោយផ្ទាល់ ហើយមិនមានអ្នកណាផ្សេងអាចមើលឃើញឡើយ។ ប៉ុន្តែអ្នកមិនទាន់អាចផ្ញើសារជាក្រុម រឺបង្កើតក្រុមសម្រាប់ផ្ញើសារបាននៅឡើយទេ។

តើអ្នកណាអាចមើលឃើញព័ត៌មានផ្ទាល់ខ្លួនក្នុងគណនីរបស់ខ្ញុំ?

មានតែអ្នកប៉ុណ្ណោះដែលអាចមើលឃើញព័ត៌មានឯកជនរបស់អ្នក ដូចជា ឈ្មោះពិត អ៊ីម៉េល គណនី Facebook អាស័យដ្ឋាន ដែលអ្នកបានដាក់ចូលគណនី។