បន្ទាប់ពីរង់ចាំអស់រយៈពេលជិត២ខែមក កម្មវីធីទូរសព្ទដៃរបស់គេហទំព័រសួរបង នឹងដាក់អោយដំណើរការសាកល្បងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ សម្រាប់ការសាកល្បងទម្រង់ដំបូងបំផុតនេះ នឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ ដែលយើងរំពឹងថាកម្មវិធីសម្រាប់ IOS នឹងដាក់សាកល្បងនៅសប្ដាហ៍បន្ទាប់។ ក្នុងដំណាក់កាលនេះ មុខងារមួយចំនួន នៅពុំអាចប្រើប្រាស់បាននៅឡើយដូចជា ការផ្ញើសារ ការជូនដំណឹង និងមុខងារមួយចំនួនផ្សេងទៀតដែលនឹងមកដល់នៅក្នុង version បន្តបន្ទាប់។ សូមអរគុណសម្រាប់ការប្រើប្រាស់ Zourbong.com