បង្កើតគណនី

ចូលគណនី

ភ្លេចលេខសម្ងាត់? សូមបញ្ចូលអ៊ីម៉ែលរបស់អ្នក។ អ្នកនឹងទទួលបានតំណភ្ជាប់១ ដើម្បីកំណត់លេខសម្ងាត់របស់អ្នកសាជាថ្មីតាមរយៈអ៊ីម៉ែល

សូមមេត្តាចុះឈ្មោះជាមុន

Latest Questions

  • 0

បើក្រឡេកមើលទីផ្សារផលិតផលខ្មែរយើងឃើញថា ពុំសូវទទួលបានការគាំទ្រដូចផលិតផលបរទេសនោះទេ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាផងធ្វើអោយការបញ្ជាទិញផលិតផលពីក្រៅស្រុកកាន់តែមានភាពងាយស្រួលនិងទូលំទូលាយថែមទៀត ដែលជាហេតុធ្វើអោយផលិតផលខ្មែរកាន់តែពិបាកប្រកួតប្រជែងជាមួយបរទេស។បព្ហាានេះត្រូវបានចោទជាសំនួរថា តើត្រូវធ្វើដូចម្តេចទើបផលិតផលខ្មែរមានទីផ្សារ? តាមរយៈបទពិសោធន៍នៃការទិញលក់ផលិតផលខ្មែររបស់ហាង ១លានចំណី (@1milionkhmerfoods) ដែលមានទីតាំងនៅផ្លូវលេខ ៦០៨, ផ្ទះលេខ ៩៣B, សង្កាត់ បឹងកក់២, ខណ្ឌ ទួលគោក, រាជធានី ភ្នំពេញ បានអោយដឹងថា  វាមានកត្តាពាក់ព័ន្ធដែលត្រូវចូលរួមសហការពីក្រសួងនិងស្ថាប័ននានា តែកត្តាមួយសម្រាប់អ្នកលក់គឺ កុំលក់បិទផ្លូវ។ ក្នុងន័យនេះ១លានចំណីក៏បានលើកឡើងផងដែរថា អ្នកលក់ខ្មែរមួយចំនួន ច្រើនតែមិនសូវបង្កើតឱ​​​​​​កាស អោយអ្នកលក់ផលិតផលខ្មែរដែលពុំសូវមានដើមទុននោះទេ ពោលគឺតែងតែលក់ប្រកួតប្រជែងតម្លៃដើម្បីផ្តួលគ្នាដោយមិនគិតពីក្រមសិលធម៌ក្នុងការលក់ ទើបក្លាយជាឱកាសដល់ជនខិលខូចខ្លះអាចក្លែងបន្លំផលិតផល ឬលួចនាំចូលផលិតផលអន់គ្មានគុណភាពបន្លំជារបស់ខ្មែរលក់លើទីផ្សារ  ដែលធ្វើអោយខូចឈ្មោះផលិតផលខ្មែរទៅវិញ។ជាការពិតណាស់ការប្រជែងគ្នាលើតម្លៃ មិនចាត់ទុកថាជាមធ្យោបាយល្អ​ក្នុងការធ្វើទីផ្សារនោះទេ ផ្ទុយទៅវិញវាអាចធ្វើ អោយអតិជនបាត់ទំនុកចិត្តដែលជាហានិភ័យមួយសម្រាប់អ្នកលក់​និងអាចឈានទៅរកការដួលរលំផងដែរ។យ៉ាងណាមិញ ដើម្បីអោយផលិតផលខ្មែរអាចប្រកួតប្រជែងបាន អ្នកផលិត និងអ្នកចែកចាយលក់ គួរស្វែងយល់ពីចំណុចខ្សោយចំណុចខ្លាំងរបស់ខ្លួននិងគូរប្រជែង និងគួរផ្តោតទៅលើគុណភាពផលិតផលដែលអាចបំពេញតម្រូវការអតិថិជនប្រកបដោយទំនុកចិត្តទើបអាជីវកម្មដំណើរការបានយូរអង្វែង។ជាងនេះទៅទៀតយើង​គួរតែរៀនស្រាវជ្រាវបន្ថែមពីការធ្វើទីផ្សារទាំងក្នុងនិងក្រៅបណ្តាញ សង្គមដើម្បីបង្ហាញពីផលិតផលផងនិងស្វែងរកអតិថិជនបន្ថែមផង។សម្រាប់ចំណេះដឹងទាំងនេះមិនពិបាកស្វែងរកទេ គឺយើងអាច ...

  • 0

​​​           បច្ចុប្បន្នជាសម័យបច្ចេកវិទ្យាមានការរីកចម្រើនស្ទើរគ្រប់វិស័យ​ របស់របរប្រើប្រាស់ថ្មីៗត្រូវបានផលិតឡើងជាច្រើនយ៉ាងសម្បូរបែបជំនួសអោយរបស់របរបុរាណ ជាហេតុធ្វើអោយក្មេងជំនាន់ក្រោយស្ទើរតែភ្លេចនិងមិនស្គាល់របស់របរឧបករណ៍ខ្មែរខ្លះដែលមានតាំងពីសម័យមុនមកម្លេះ ហើយមានរបស់ខ្លះក៏លែងមានការប្រើប្រាស់និងស្ទើតែបាត់បង់ទៅហើយដែរ។ តែបើក្រឡេកមើលផេកមួយដែលមានឈ្មោះថា “កន្រ្តកខ្មែរ” ក៏បានគាំទ្រផលិតផលស្នាដៃខ្មែរ ដោយជួយបង្ហាញនូវសម្ភារៈបែបបុរាណមួយចំនួនក៏ដូចជាជួយប្រមូលទិញ លក់ផលិតផលស្មុក កន្រ្តកខ្មែរ ​និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដែលធ្វើឡើងពីស្លឹកត្នោត​ ឬស្សី និងវល្វិ៍រុក្ខជាតិផ្សេងៗយ៉ាងស្រស់ស្អាតនិងគួរជាទីទាក់ទាញ។ តាមរយៈ Adminផេកបានអោយដឹងថា របស់របរកន្រ្តកទាំងនេះមានខ្លះនាំចូលពីក្រៅស្រុកដើម្បីបំពេញតម្រូវការក្នុងស្រុក តែផលិតផលមួយចំនួនធំត្រូវបានប្រមូលទិញពីប្រជាជននៅតាមសហគមន៍ ភូមិ ស្រុកនៅតាមតំបន់ដាច់ស្រយ៉ាល​ដើម្បីជួយដល់ជីវភាពពួកគាត់ផង និងលើកស្ទួយ អត្តសញ្ញាណជាតិផង។ ជាការពិតណាស់ឧបករណ៍របស់របរប្រើប្រាស់ដែលធ្វើឡើងតាមលំនាំខ្មែរទាំងនេះមិនត្រឹមនតែធ្វើអោយយើងនឹករលឹកទៅដល់សម័យអតីតកាលប៉ុណ្ណោះទេ តែវាក៏ជួយបង្ហាញពីភាពច្នៃប្រឌិតស្នាដៃយ៉ាងប៉ិនប្រសព្វរបស់ជនជាតិយើងនិងបន្តអោយក្មេងៗជំនាន់ក្រោយបានស្គាល់ផងដែរ។​លើសពីនេះការគាំទ្រនិងប្រើប្រាស់ស្មុក កន្រ្តកខ្មែរសម្រាប់ការវេចខ្ចប់វិញក៏បន្ថែមភាពស្រស់ស្អាត​ទាក់ទាញ និងជួយកាត់បន្ថយប្លាស្ទិចបានមួយកម្រិតទៀត។ ប្រសិនបើមានការចាប់អារម្ម​ណ៍អាចទំនាក់ទំនផ្ទាល់ជាមួយផេក  កន្រ្តកខ្មែរ ឬ ទំនាក់ទំនងតាមលេខ  011 / 016 65 96 97​ ...

  • 0

ស្របពេលបច្ចេកវិទ្យាទំនើបៗមានការរីកចម្រើន ការប្រើប្រាស់ប្លាសស្ទិកក៏មានការកើនឡើងជាហេតុធ្វើអោយបរិយាកាសផែនដីរងការបំពុលយ៉ាងខ្លាំង។ដើម្បីដោះស្រាយបញ្ហានេះលុះត្រាតែយើងចេះកែច្នែនិងប្រើប្រាស់ឡើងវិញ ពិសេសត្រូវរូមគ្នាជួយកាត់បន្ថយការប្រើប្លាសស្ទិកដោយងាកមកប្រើរបស់របរកែច្នៃពីរុក្ខជាតិ ក្រដាស​ ឬស្លឹកចេកស្លឹកឈូកជំនួសវិញតាមដែលអាចទៅរួច។ ខាងក្រោមនេះគឺជាគំនិតច្នែប្រឌិតនិងការប្រើប្រាស់របស់របរផ្សេងៗដែលអាចកាត់បន្ថយការប្រើប្លាសស្ទិក​ដែល Adminស្រាវជ្រាវនិងចែករំលែកទាំងអស់គ្នា។ ការប្រើស្រទាប់ចេកស្លឹកចេក​ ស្លឹកឈូក កំប្លោកក្នុងការវេចខ្ចប់​នឹងប្រើប្រាស់   ការប្រើក្រដាស់ ការច្នៃស្លឹកត្នោត​​ ឬស្សី ក្រម៉ា​ និងត្រឡោកដូង   ទាំងអស់នេះខ្លះមានប្រភពនៅស្រុកខ្មែរ ខ្លះទៀតបានពីបរទេស តែAdminសង្ឃឹមថាតទៅមុខទៅក្នុងប្រទេសយើងក៏​នឺងមានការគាំទ្រច្នែនិងប្រើប្រាស់របស់អស់ទាំងនេះយ៉ាងទូលំទូលាយទូទាំងប្រទេស ព្រោះវាមិនត្រឹមតែកាត់បន្ថយប្លាស្ទិកតែប៉ុណ្ណោះទេ ​តែវាក៏ជាសោភ័ណ្ឌភាពទាក់ទាញមួយកម្រិតនិងបង្ហាញពីអត្តសញ្ញាណជាតិផងដែរ។    

  • 0

ថ្ងៃនេះ Adminនឹងណែនាំរូបមន្តនិងរបៀបធ្វើស្រាក្រឡុក៣ប្រភេទ ដែលអាចសាកល្បងខ្លួនឯងបាន។ ១ Lychee Mojito គ្រឿងផ្សំ • ស្រាស (white rum) • ជី​អង្កាម (Mint Leaves) • ស្ករត្នោត (Brown Sugar) • ផ្លែក្រូច​ឆ្មារ (Lime) • ផ្លែ​គូ​លេន (Ly Chee fruit) • ទឹក​សូ​ដា (Soda) វិធី​លាយ សម្រាប់​របៀប​ធ្វើ ឬ​លាយ​បង្កើតជា​ស្រា​ក្រឡុក ដែលមាន​ឈ្មោះថា​ Lychee Mojito នេះ មិនពិបាក​នោះទេ។ យក​គ្រឿងផ្សំ​ទាំងអស់​​វាយ​ក្រឡុក​បញ្ចូល​គ្នា ដោយ​ទុក​ត្រឹមតែ​សមាសធាតុ​របស់​សូ​ដា ...

  • 0

ក្លាយជាសមាជិកលក់ផលិតផលរបស់ក្រុមហ៊ុនមួយមិនពិបាកទេ​ តែមុននឹងប្រថុយយើងគួរស្វែងយល់ពី សាវតានិងគោលការណ៍ក្រុមហ៊ុន អត្ថប្រយោជន៍ដែលទទូលបាន និងគុណភាពផលិតផលជាមុសិនដើម្បីចៀស វាងហានិភ័យទៅថ្ងៃក្រោយ ។ក្រុមហ៊ុនខ្លះតម្រូវអោយយើងចំណាយទុនច្រើនដើម្បី ​កាត់ស្តុកទំនិញ​ ហើយផលិតផលខ្លះមានទីផ្សារតែមួយឆាវ វាអាចធ្វើអោយយើងពិបាករកទីផ្សារទៅថ្ងៃក្រោយ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Giffarine ​ថៃមួយនេះវិញ ចំណាយតែ7$ គឺអាចក្លាយជាសមាជិកទិញលក់ផលិតផលថៃ ដែលមានគុណភាពជាងបីពាន់មុខ។ Giffarine ជាក្រុមហ៊ុនថៃធំមួយដែលផលិតផលទទូលស្គាល់ដោយក្រសួង សុខាភិបាលថៃពីគុណភាពនិងស្តង់ដា ដែលត្រូវបានចរាចរលក់នៅលើទីផ្សារជាងសែសិបប្រទេស ទាំងអាស៊ីនិងអឺរ៉ុប ដោយផលិតផលទាំងនោះមានដូចជាៈ ផលិតផលថែរក្សាសម្រស់ គ្រឿងសម្អាង អាហារបំប៉ន ឱសថជំនួយសុខភាព សម្ភារៈក្នុងផ្ទះ ភេសជ្ជៈ អាហារ គ្រឿងទេស និងផលិតផលជាច្រើនមុខទៀត។ តាមរយៈអ្នកដែលបានចុះឈ្មោះជាសមាជិក Giffarine Thailand បានអោយដឹងថា ការចុះឈ្មោះមិនពិបាកទេ យើងអាចចុះឈ្មោះជាមួយក្រុមហ៊ុនតាមរយៈអនឡាញ ឬតាមសមាជិកក្រុមហ៊ុនណាម្នាក់ក៏បាន ដោយចំណាយតែប្រាំពីរដុល្លាទេ ហើយអត្ថបប្រយោជន៍ដែលទទួលបានគឺ ...

  • 0

ខ្សែជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ តែអ្វីដែលដូចគ្នាគឺខ្សែជីវិតពួកយើងសុទ្ធតែឆ្លងកាត់អតីតកាល មានសើច មានយំ មានសប្បាយ មានខូចចិត្ត រីករាយ ហើយពេលខ្លះក៏សោកស្តាយ​ ប្រៀបដូចធម្មជាតិ ដែលស្រស់ស្រាយតែបែជាមានភ្លៀងធ្លាក់ មានផ្គររន្ទះ ​ហើយក៏អួរអាប់។ ធម្មជាតិគឺបែបហ្នឹងទោះមិនស្រស់បំព្រងគ្រប់ពេលតែយើងអាចselect រូបភាពស្អាតៗទុកបានគ្រប់ពេល។ អតីតកាលក៏បែបហ្នឹង ទោះបីយើងមិនអាចកែប្រែរឿងអាក្រក់ក្នុងអតីតកាលបានតែយើងក៏អាច ជ្រើសរើសរឿងល្អៗទុកក្នុងបេះដូងបានដែរ មិនថាចឹង! តោះទៅមើលរូបភាពដែល admin select វិញ! អ្នកណាខ្លះស្រឡាញ់ធម្មជាតិ ស្រឡាញ់ដើមឈើ ចូលចិត្តទេសភាពបែបព្រៃភ្នំដូច Admin? បានមើលរូបទាំងនេះហើយវាធ្វើអោយអារម្មណ៍ស្រស់ស្រាយដូចបាននៅក្នុងធម្មជាតិទាំងនេះ។

  • 0

មនុស្សស្គាល់គ្នាបែកគ្នាជាយូរឆ្នាំមិនខ្ចីនឹកនា តែសុខៗស្រាប់តែឆាតមកលេង និយាយគ្នាអញឯងតែក៏ប្រាប់ថាស្រឡាញ់ហើយក៏ថានិយាយលែង ប្រាប់ពីអតីតកាលអាក្រក់បែបណាហើយលួចសួរយើងចូលចិត្តឬអត់ហើយក៏ប្រាប់ពីគម្រោងខ្លួនឯងដល់យើង។ ប្រាប់ថាលួចស្រលាញ់នារីម្នាក់ តែក្នុងចិត្តយើងក៏លួចគិតថាជាខ្លួនឯងតិចតួច 🙂 (លួចកាន់ជើងខ្លួនឯង)។ តែសុខៗក៏ទៅបាត់អត់លាមួយម៉ាត់ ឈប់ឆាត ឈប់ទាក់ទង តែក៏តាមដានរឿងយើងlikeគ្រប់រូបផុស ចូលមើលគ្រប់story ហើយស៊ែរអ្វីដែលស្រដៀងនឹងអ្វីដែលយើងធ្លាប់ស៊ែរដែរ។ចង់សួរថាគេធ្វើ បែបហ្នឹងមានន័យថាមិច? តើគេគិតមកលើយើងដែរ ឬយើងគ្រាន់តែគិតដោយខ្លួនឯង? គួរពិសោធបែបណា? ហើយយើងវាកើតរោគឆ្កួតអីដែរគិតពីរឿងហ្នឹង? Hmm….  

Tagged: love
  • 0

នៅផ្ទះកាន់ទូរស័ព្ទអូសចុះអូសឡើង មិនដឹងធ្វើអីមែនទេ? ​មោះៗអានអត្ថបទ Adminតិចមើល គេមានអីចង់ចែករំលែក។ ខាងក្រោមនេះជាកម្មវិធីខ្លះដែលល្អផ្តល់ចំណេះដឹងនិងអាចបំបាត់អផ្សុកបាន ១ សម្រាប់អ្នកចូលចិត្តផ្នែកអាជីវកម្ម ចង់បានចំណេះដឹងបន្ថែមទាក់ទងនឹងការធ្វើអាជីវកម្ម វិធីសាស្រ្តការលក់ ការដឹកនាំ យុទ្ធសាស្រ្តធ្វើអាជីវកម្មផ្សេងៗកុំភ្លេចចូលទៅមើលក្នុងផេកល្អៗមួយចំនួន ដូចជា Business Cambodia Aparmart Sam Kosal ផេករបស់លោកគ្រូ សំ កុសល ដែលជាស្ថាបនិកក្រុមចាបក្រហម (Business Cambodia) Bun Park  ផេករបស់លោកគ្រូ ប៊ុន ផាក ដែកជានាយកប្រតិបត្តិផ្សារ (Phzar) Biz talk show ជាផេកដែលបកស្រាយប្រធានបទជាវីដេអូទាក់់ទងនឹងអាជីវកម្មជាមួយសហគ្រិន ម្ចាស់អាជីវកម្មនៅក្នុងស្រុក Google Primer ជាកម្មវិធីApp store ...

Tagged: heng sambath
  • 4

ជាក់ស្តែង​ មនុស្សទូទាំងពិភពលោកកំពុងព្រួយបារម្ភពីបញ្ហា​សុខភាពស្របពេលដែលវីរុសកូរ៉ូណា (covid-19) បានរីករាលដាលឆ្លងទៅមនុស្ស​ជាច្រើនប្រទេសយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងបញ្ហានេះ admin ក៏ចង់ចែករំលែកពីវិថីធ្វើទឹកលាងសម្អាតដៃសម្លាប់មេរោគងាយៗ ដែលអាចអនុវត្តដោយខ្លួនឯងបាននៅផ្ទះដើម្បី​កាត់បន្ថយការចំណាយ​ និងបំពេញតម្រូវការេបស់បងប្អូនផងដែរ។   ស៉ភារៈ អាល់កុល​ 2/3 ពែង (រកទិញបានតាមផ្សារទំនើបឬ ឳសថស្ថាន) ជែលប្រទាលកន្ទុយក្រពើសុទ្ធ 1/3ពែង (រកទិញបានតាមផ្សារទំនើបឬ ម៉ាត) essential oil ឬ ប្រេង​រុក្ខជាតិក្លិនផ្កាឬផ្លែឈើតាមការចូលចិត្ត (រកទិញបានតាមផ្សារទំនើបឬ ម៉ាត) ដបសម្រាប់ដាក់​ វីធីធ្វើ លាយអាល់កុលជាមួយជែលប្រទាលកន្ទុយក្រពើរួចកូរអោយក្លាយជាល្បាយតែមួយ រួចបន្ថែម​ Essential oil 8-10 ដំណក់ដើម្បីអោយក្លិនក្រអូប កូរវាអោយសព្វ រួចច្រកដបទុកជាការស្រេច។ អ្នកអាចប្រើ​ witch hazel ជំនួសអាល់កុល​ ឬប្រើទឹកស្អាតជំនួសជែលប្រទាលកន្ទុយក្រពើបាន  ...

Tagged: heng sambath
  • 0

មានអ្នកណាស្រលាញ់សៀវភៅដូចadminអត់? ធ្លាប់តែអាន ចង់ផ្កាស់ប្តូរមកសរសេរម្តង អោយយោបល់មិចដែរ? ចង់សរសេរអ្វីដែលអាចចូលទៅក្នុងបេះដូងអ្នកអាន សង្ឃឹមថាអាចធ្វើអោយគេរីករាយបានខ្លះ។ គ្រាន់តែចង់បានអ្នកfeedbackហ្នឹងហា… 🙂 អូ!មែន…វីសនឹងភ្លេច!  Admin មានសៀវភៅខ្លះដែរ បើចង់ខ្ចីអាន រីករាយនឹងអោយខ្ចីដោយដៃពីរ តែភាគច្រើនជាសៀវទៅបណ្តុះគំនិតលើកទឹកចត្តទេ ហើយបើមានសៀវភៅអាចchangeជាមួយadminបាន adminកំពុងតែក្រអត់លុយទិញ 🙂