បង្កើតគណនី

ចូលគណនី

ភ្លេចលេខសម្ងាត់? សូមបញ្ចូលអ៊ីម៉ែលរបស់អ្នក។ អ្នកនឹងទទួលបានតំណភ្ជាប់១ ដើម្បីកំណត់លេខសម្ងាត់របស់អ្នកសាជាថ្មីតាមរយៈអ៊ីម៉ែល

សូមមេត្តាចុះឈ្មោះជាមុន

Latest Questions

  • 1

១. រៀន​វេយ្យាករណ៍​ចាប់​ផ្តើម​ពី​ពាក្យ​មួយៗ​មក​មុន មុន​ពេល​ដែល​រៀន​ពី​អ្វី​ស្មុគស្មាញ អ្នក​គួរ​យល់​ដឹង​ពី​វេយ្យាករណ៍​ពាក្យ​មួយ​ៗ​ទៅ។ អ្នក​គួរ​យល់​ដឹង​ថា​ពាក្យ​ណា​ មាន​ថ្នាក់​ពាក្យ​ជា​អ្វី មាន​តួនាទី​បែប​ណា​ ឬ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ជាមុន​សិន។ ថ្នាក់​ពាក្យ​ក្នុង​ភាសា​អង់គ្លេស​មាន នាម (Noun) គុណនាម (Adjective) កិរិយា (Verb) គុណកិរិយា (Adverb) ឈ្នាប់ (Conjunction) ធ្នាក់ (Preposition) សព្វនាម (Pronoun) និង ឧទានសព្ទ (Interjection)។ អ្នក​ត្រូវ​សិក្សា​ពី​វា​មួយៗ ព្រោះ​ថា​វា​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រៀន​វេយ្យករណ៍​ច្រើន​ជាង​នេះ​ ទៀត ២. រៀន​វេយ្យាករណ៍នៅ​ក្នុង​ល្បះមួយ បន្ទាប់​ពី​ច្បាស់​ពី​ពាក្យ​មួយៗ​នៅ​ក្នុង​ល្បះ​ អ្នក​ប្រហែល​ជា​ត្រូវ​ការ​រៀន​ក្នុង​ល្បះ​វិញ​ម្តង។ ដំបូង​បំផុត អ្នក​គួរ​រៀន​ពី​មុលដ្ឋាន​គ្រឺះ​របស់​ល្បះ​ក្នុង​ភាសាអង់គ្លេស មាន​ន័យ​ថា​រៀន​ពី​សមាសធាតុ​នៅ​ក្នុង​ល្បះ។ ជា​ទូទៅ សមាសធាតុ​របស់​ល្បះ​សាមញ្ញ​គឺ ប្រធាន (Subject) ...

  • 1

តើ​លោកអ្នក​ធ្លាប់​ឮ​រឿងនិទាន “​អណ្ដើក​ និង​ ទន្សាយរត់ប្រណាំង​គ្នា​” ​កាលពី​កុមារភាព​ដែរឬទេ​? ប្រាកដ​ណាស់​អ្នក​ទាំងអស់​ភាគច្រើន​ប្រាកដជា​ធ្លាប់​ឮ​។​ ​    ​អញ្ចឹង​ខាងក្រោម​នេះ​គឺជា​ការ​រំ​ឮ​ក​រឿងនេះ​ឡើងវិញ ៖   ​    ​”​កាលពីព្រេងនាយ មាន​អណ្ដើក​មួយ​ក្បាល​និង​ទន្សាយ​មួយ​ក្បាល​បាន​ឈ្លោះប្រកែក​គ្នា​អំពី​រឿង​ ថា​តើន​រណា​រត់លឿន​ជាង​។ ដូច្នេះ​ពួកវា​បានសម្រេច​ដោះស្រាយ​ជម្លោះ​ដោយ​ការរត់​ប្រណាំង​គ្នា​។ ពួកវា​បាន​យល់ព្រម​រត់តាម​ផ្លូវ​មួយ​ហើយក៏​ចាប់ផ្ដើម​ការប្រកួតប្រជែង​យក​ ចាញ់ឈ្នះ​។ ទន្សាយ​បានជា​ន់​ហ្គែ​រ​មួយ​ទំហឹង​ហើយដោយ​ឃើញថា វា​ដាច់​ឆ្ងាយ​ពី​អណ្ដើក​ពេក វា​ក៏​អង្គុយ​នៅក្រោម​ដើមឈើ​មួយសន្ទុះ​សិន ហើយ​សម្រាក​ដើម្បី​យក​កម្លាំង​បន្ត​ការរត់​ទៅមុខទៀត​។ នៅពេលនោះ​វា​បាន​អង្គុយ​ក្រោម​ដើមឈើ​មាន​ខ្យល់​បក់​ល្វើយៗ​ហើយក៏​លង់លក់​ ក្នុង​ដំណេក​។ អណ្ដើក​បាន​បន្ត​ទៅមុខ​យឺតៗ​ហើយក៏​វ៉ា​ដាច់​ទន្សាយ និង​មិនយូរ​មិនឆាប់​វា​ក៏​មក​ដល់ទី​មុន ហើយក៏​ក្លាយជា​អ្នកឈ្នះ​។ ក្រោយមក​ទន្សាយ​បាន​ភ្ញាក់ពីដេក​ហើយក៏​ដឹងថា​វាចា​ញ់​ការប្រកួត​”​។​ ​    ​*** គំនិត​អប់រំ​នេះ​គឺថា យឺត​តែ​រលូន ឈ្នះ​ការប្រកួតប្រជែង​។ នេះ​គឺជា​រឿង​ដែល​យើងទាំងអស់គ្នា​ធ្លាប់​ឮ​។​ ​    ​ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ រឿងនិទាន​មួយ​នេះ​បាន​បន្ត​ដូចតទៅ ៖ ​    ​* រឿងរ៉ាវ​សម័យ​ទំនើប​ទីមួយ​ ...

  • 1

​    ​១. ប្រសិនបើ​អ្នកមាន​អាហារនៅ​ក្នុង​ផ្ទះ មាន​ខោអាវ​ស្លៀកពាក់​គ្រប់គ្រាន់ មាន​ដំបូលផ្ទះ​ជ្រក និង កន្លែងដេក​សុខ​ស្រួល អ្នក​កំពុងមាន​ជាង​មនុស្ស ៧៥% នៃ​មនុស្ស​ទាំងអស់​ជុំវិញ​ពិភពលោក​។   ​    ​២. ប្រសិនបើ​អ្នកមាន​លុយ​ដាក់​ធនាគារ មាន​កាបូប​លុយ​ដាក់​លុយ នោះ​អ្នក​កំពុងស្ថិត​ក្នុងចំណោម​មនុស្ស ៨% នៃ​មនុស្ស​ទាំងអស់​ជុំវិញ​ពិភពលោក​។ ​    ​៣. ប្រសិនបើ​អ្នក​ក្រោក​ពី​គេង​មាន​សុខភាព​ល្អ អ្នក​កំពុង​មានសំណាង​ជាង​មនុស្ស ១ លាន​នាក់ ដែល​ស្លាប់​ដោយសារ​ជំងឺ​ក្នុង​សប្តាហ៍​នេះ​។ ​    ​៤. ប្រសិនបើ​អ្នក​មិនបាន​ឆ្លងកាត់​គ្រោះថ្នាក់​ក្នុង​សមរភូមិ ការឈឺ​ចាប់ពី​ការធ្វើ​ទារុណកម្ម ឬ ជាប់គុក ឬ អត់ឃ្លាន​ដាច់ពោះ អ្នក​កំពុង​មានសំណាង​ជាង​មនុស្ស ៥០០ លាន​នាក់​ដែល​កំពុង​រស់នៅ​រងទុក្ខវេទនា​ជុំវិញ​ពិភពលោក​។ ​    ​៥. ប្រសិនបើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ អ្នកជា​មនុស្ស​មានសំណាង​ជាង ...

  • 1

តើ​លោកអ្នក​កំពុង​ឆ្ងល់​ថា​តើ​ទីផ្សារ​ហិរញ្ញវត្ថុ​គេ​ដំណើរការ​របៀប​ម៉េច ​? សាច់រឿង​ខ្លី​នេះ​អាច​ពន្យល់​យ៉ាងច្បាស់​ថា​គេ​ធ្វើ​អ្វីខ្លះ​ក្នុង​ទីផ្សារហិរញ្ញវត្ថុ​។ ​    ​គ្រាមួយ​មាន​អ្នកជំនួញ​ម្នាក់​បង្ហាញមុខ​ក្នុងភូមិ​រួច​ប្រកាស​ឱ្យ​ អ្នកស្រុក​លក់ស្វា​ឱ្យ​គាត់​ក្នុងតម្លៃ ១០ ដុល្លារ​ក្នុង​មួយ​ក្បាល​។ ​    ​ដោយ​មើលឃើញ​ស្វា​ច្រើន​នៅ​ជុំវិញ​ភូមិ ប្រជាជន​ក៏បាន​នាំគ្នា​ចេញទៅ​ក្នុងព្រៃ​ក្បែរ​ភូមិ​ដើម្បី​ចាប់​ស្វា​យកមក​លក់​។ ​     ​អ្នកជំនួញ​នោះបាន​ទិញ​ស្វា​រាប់ពាន់​ក្បាល​ក្នុងតម្លៃ ១០ ដុល្លារ​ក្នុង​មួយ​ក្បាល ហើយ​ខណៈដែល​ការផ្គត់ផ្គង់​ស្វា​កាន់តែ​ថមថយ អ្នកភូមិ​ក៏​ឈប់​នាំគ្នា​ដើរ​ចាប់​ស្វា​។ ហើយ​អ្នកជំនួញ​នោះ​ក៏​ចេញមក​ប្រកាស​ម្តង​ទៀតថា​គាត់​នឹង​ទិញ​ស្វា​ ក្នុងតម្លៃ ២០ ដុល្លារ​ក្នុង​មួយ​ក្បាល​។ អ្នកភូមិ​ឮ​បែប​នោះ​ក៏​ចាប់ផ្តើម​ប្រឹងប្រែង​ដើររក​ចាប់​ស្វា​មក​លក់​ សាជាថ្មី​។ ​    ​មិនយូរប៉ុន្មាន​ចំនួន​ស្វា​ចាប់ផ្តើម​ថយចុះ ហើយ​អ្នកភូមិ​ក៏​ចាប់ផ្តើម​នាំគ្នា​ត្រឡប់​ទៅធ្វើ​ស្រែ​វិញ​។ អ្នកជំនួញ​នោះ​ប្រកាស​ម្តង​ទៀតថា​នឹង​ទិញ​ស្វា​ក្នុង​មួយ​ក្បាល ២៥ ដុល្លារ​។ អ្នកភូមិ​បាន​និយាយថា ស្វា​ឥឡូវរ​កមួយ​ក្បាល​ពុំមាន​ផង បើ​ចង់បាន​ស្វា​សូម​អញ្ជើញ​ចូល​ព្រៃ​រក​ចាប់​ខ្លួនឯង​ចុះ​! ​    ​ឮ​ដូច្នោះ អ្នកជំនួញ​បានប្រកាសថា គាត់​នឹង​ទិញ​ស្វា​មួយ​ក្បាល ៥០ ដុល្លារ​! ប៉ុន្តែ​ដោយសារ​គាត់​ជាប់រវល់​កិច្ចការជំនួញ​នៅ​ទីក្រុង ...

  • 1

​គ្មាន​នរណាម្នាក់​និយាយថា ក្លាយជា​ថៅកែ​គេ​ស្រណុក​នោះឡើយ​។ ពួកគេ​ប្រឈមមុខ​នឹង​បញ្ហា​រាប់លាន​រៀងរាល់ថ្ងៃ គ្រប់ពេលវេលា​។ មនុស្ស​ល្មមៗ​នឹង​ចុះចាញ់​ភ្លា​ម​គ្រាន់តែ​ជួប​បញ្ហា​លុយកាក់​និង​ការងារ​ដ៏ ​ពិបាក​ដោះស្រាយ​។ ​     ប៉ុន្តែ​នៅពេល​អ្នក​ក្លាយជា​ថៅកែ​គេ អ្នក​មិនមែនជា​មនុស្ស​ធម្មតា​ទៀតឡើយ​។ នេះ​មានន័យថា ទោះជា​ជួប​ពេលវេលា​លំបាក​យ៉ាងណា ក៏​អ្នក​នៅតែ​ត្រូវ​ពុះពារ​ទៅ​មុខជា​ដរាប​។   ​    ​ប៉ុន្តែ​នៅពេលដែល​បញ្ហាលំបាក​ទ្រាំ​ហួស​ស្មាន ថៅកែ​ទាំងនោះ​ចាំបាច់​ត្រូវការ​ពេលវេលា​សម្រាក និង​ត្រូវការ​គ្រឿង​លើកទឹកចិត្ត​បន្ថែមទៀត​។ ហើយ​គ្រឿង​លើកទឹកចិត្ត​ទាំងនោះ​គ្មានអ្វី​ប្រសើរ​ជាង​ភាពយន្ត​នោះឡើយ​។ ​     ​មិន​ថា​ភាពយន្ត​នោះ​ជា​ភាពយន្ត​បែប​ផ្សងព្រេង បែប​កំប្លែង ឬ ជា​ភាពយន្ត​ឯកសារ​បំផុសគំនិត​យល់ដឹង​នោះឡើយ ឱ្យតែ​វា​អាច​ជំរុញ​ទឹកចិត្ត​បាន​គឺ​ពួក​ថៅកែ​ទាំងនោះ​មើល​ទាំងអស់​។ ​     ​ជាមួយនឹង​គំនិត​បែបនេះ​ក្នុង​ចិត្ត មានតែ​ភាពយន្ត​កំពូលៗ​ទាំង ១០ ខាងក្រោម​នេះ​ទេ ដែល​អាចជួយ​ជំរុញ​លើកទឹកចិត្ត​ថៅកែ​គ្រប់រូប​ឱ្យ​រឹតតែ​ខំប្រឹងប្រែង​ពុះពារ ​គ្រប់​ឧបសគ្គ​៖ ​    ​១. រឿង The Social Network ...

  • 1

មានបុគ្គលិកជាច្រើនរអ៊ូរទាំទាក់ទងនឹងការចាយលុយ។ មិនទាន់ដល់បើកប្រាក់ខែខែថ្មីផង ប៉ុន្តែបែរជាអស់លុយទៅហើយ។ ការបន្តធ្វើបែបនេះអាចជាហានិភ័យមួយសម្រាប់យើងគ្រប់គ្នាពីព្រោះយើងមិនមាននូវផែនការចំណាយច្បាស់លាស់។ ថ្ងៃនេះសូមណែនាំវិធីសាស្រ្តងាយៗដែលជួយអោយយើងមានផែនការចំណាយប្រចាំខែច្បាស់លាស់និងមានប្រសិទ្ធភាព។ តើផែនការ 50/20/30 យ៉ាងម៉េចទៅ? -50% នៃប្រាក់ខែត្រូវចំណាយលើថ្លៃចំណាយលើការរស់នៅ និងរឿងចាំបាច់ផ្សេងៗទៀត បូករួមទាំងថ្លៃជួលផ្ទះ ទឹកភ្លើង គ្រឿងទេស និងថ្លៃធ្វើដំណើរ។ -20% នៃប្រាក់ខែត្រូវយកទៅដាក់ទុន ដូចជាបង្កើតគណនីសន្សំមួយនៅធនាគា យកទៅបណ្តាក់ទុន ឬយកទៅដោះបំណុលបើសិនជាយើងនៅជំពាក់គេនៅឡើយ។ -ចំណែក 30% ដែលនៅសល់គឺត្រៀមសម្រាប់ការកំសាន្តនិងលំហែរកាយរបស់យើង។ យើងអាចចំណាយទៅលើការមើលកុន ដើរទិញឥវ៉ាន់ ដើរលេងក្រៅប្រទេស និងធ្វើរឿងផ្សេងៗទៀតដែលជាការកំសាន្តសម្រាប់ខ្លួនឯង។ ប្រសិនបើយើងអាចអនុវត្តន៍តាមផែនការនេះមែន យើងប្រាកដជាមានសេរីភាពផ្នែកហិរញ្ញវត្ថុនៅថ្ងៃអនាគត ព្រោះលុយដែលយើងរកបាន 20%ត្រូវបានយកទៅដាក់ទុនរួចជាស្រេច។ ម្យ៉ាងវិញទៀត យើងចាយលុយដោយមិនបាច់ភ័យព្រួយថាយើងចំណាយលើការសប្បាយច្រើននោះទេ ពីព្រោះយើងក៏បានបែងចែកវារួចរាល់ហើយដែរ៕ ប្រភព https://apamat.com

  • 3

​ក្មេងប្រុស​ពិការភ្នែក​ម្នាក់​អង្គុយ​នៅ​មាត់​ជណ្តើរ​នៃ​អគារ​មួយ ជាមួយ​មួក​កញ្ចាស់​មួយ​នៅក្បែរ​ជើង​។ ​    ​ក្មេង​នោះ​លើក​បដា​មួយ​សរសេរថា “​ខ្ញុំ​ជាម​នុស្ស​ពិការ​។ សូមជួយ​ខ្ញុំ​ផង​!”​។ ​សុំ​គេ​យូរហើយ ក្នុង​មួក​មាន​លុយ​តែ​ប៉ុន្មាន​កាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃៗ​។ ប៉ុន្តែ​ថ្ងៃមួយ ស្រាប់​តែមាន​បុរស​ម្នាក់​ដើរកាត់​នោះ​។ គាត់​បាន​ដក​កាក់​មួយចំនួន​ចេញពី​ហោប៉ៅ ទម្លាក់​ចូល​មួក​ក្មេង​ពិការភ្នែក​។ ​    ​បន្ទាប់មក បុរស​នោះបាន​ចាប់យក​បដា បែរខ្នង​សរសេរ​ពាក្យថ្មី​ជំនួស​វិញ​។ គាត់​ដាក់​បដា​នោះ​ចុះ​វិញ ដើម្បីឱ្យ​អ្នកដើរ​កាត់​ទីនោះ​បានឃើញ​ពាក្យពេចន៍​ថ្មី​របស់គាត់​។ ​    ​មនុស្ស​ជាច្រើន​បាននាំគ្នា​ដាក់​កាក់​ឱ្យ​ក្មេង​ពិការភ្នែក​នេះ​។ ​    ​បន្ទាប់មក នៅ​ល្ងាច​នោះ បុរស​ដដែល​បានមក​មើលថា​តើ​មាន​អ្វី​កើតឡើង​ឬទេ បន្ទាប់ពី​កែ​ពាក្យពេចន៍​ថ្មី​។ ​     ​ក្មេង​ពិការ​នោះ​នៅ​ចំណាំ​ស​ម្រឹ​ប​ជើង​របស់​បុរស​នោះ ហើយក៏​សួរ​យ៉ាង​ដូច្នេះ “​តើ​លោកពូ​មែន​ទេ​ដែល​បាន​កែ​អក្សរ​លើ​បដា​ខ្ញុំ​ព្រឹក​មិញ​? តើ​លោកពូ​សរសេរ​ពាក្យ​អី​ខ្លះទៅ ប្រាប់​ខ្ញុំ​បានទេ​?”​។ ​    ​បុរស​នោះ​និយាយថា “​ពូ​សរសេរ​អ្វី​ដែលជា​ការពិត​ប៉ុណ្ណោះ​។ ពូ​សរសេរ​នូវ​អ្វីដែល​ក្មួយ​សរសេរ ប៉ុន្តែ​សរសេរ​តាម​វិធី​ផ្សេង​”​។ ​    ​អ្វីដែល​បុរស​នោះ​សរសេរ​គឺ “​ថ្ងៃនេះ​ស្រស់បំព្រង​ល្អ​ណាស់ ...

  • 3

តើអ្នក​ជឿជាក់​លើ​សុបិន​ខ្លួនឯងដែរឬទេ? ​សុបិន​ទាំងនោះ​បានផ្ដល់​អ្នក​នូវ​ហេតុផល​មួយ​​! ហើយ​កុំឱ្យ​គំនិត​អវិជ្ជមាន​តូច​មួយ​រំខាន​អ្នក ថា​សុបិន​នោះ​ធំ​ពេក​មិនអាច​សម្រេច​បានឡើយ​ស​ម្រា​ប់​អ្នក​។​ ​    ​ការសង្ស័យ​សម្លាប់​សុបិន​ច្រើនជាង​បរាជ័យ​សម្លាប់​សុបិន​ទៅទៀត​។ គ្មានទេ​ពាក្យ​ថា អាយុ​ចាស់​ពេក​មិនអាច​កំណត់​គោលដៅ​ថ្មី​បាន​។​   ​    ​ជីវិត​ពេលខ្លះ​គឺ​ប្រថុយ​គ្រប់យ៉ាង​ដើម្បី​ក្ដី​សុបិន​ដែល​មិនមាន​ នរណាម្នាក់​អាច​មើលឃើញ​ក្រៅពី​អ្នក​។ ហើយ​កុំ​ខ្លាច​បរាជ័យ អ្វីដែល​គួរឱ្យខ្លាច​គឺ​ការ​មិនបាន​សាកល្បង​។​ ​    ​កុំ​បន្ទាប​ក្តី​សុបិន​ដើម្បី​យក​លេស​ឱ្យ​សម​នឹង​ស្ថានភាព​ជាក់ស្តែង​របស់ ​អ្នក​។ ត្រូវ​បង្កើន​ជំនឿ​ចិត្ត​ដើម្បី​សម្រេច​ជោគវាសនា​របស់​យើង​។​រាល់​ព្រឹក​ ព្រលឹម​មាន​ជម្រើស​ពីរ​សម្រាប់​អ្នក ថា​តើ​អ្នក​បន្ត​ដេក​ជាមួយនឹង​សុបិន​របស់​អ្នក ឬ​ក្រោយ​ឡើង​ដើម្បី​ចាប់យក​ក្ដី​សុបិន​៕

  • 2

អ្នកប្រហែលជាធ្លាប់បានទស្សនាភាពយន្តបែបវីរបុរសល្បីៗជាច្រើនរួចមកហើយដូចជា Avenger, The Flash និង Super Man ជាដើម ។ ប៉ុន្តែអ្នកមានបានចាប់អារម្មណ៍ពីមេរៀនជីវិតល្អនៅក្នុងខ្សែភាពយន្តទាំងនោះដែរឬទេ ។ នេះគឺជាមេរៀនជីវិតទាំង ១០ ដែលខ្សែភាពយន្តទាំងនោះបានបង្រៀនអ្នកដោយមិនដឹងខ្លួន ។ ១ គ្រួសារតែងតែនៅជាមួយអ្នកគ្រប់ពេលវេលា មិនថាមានរឿងអ្វីកើតឡើង គ្រួសាររបស់អ្នកតែងតែនៅខាងអ្នក គាំទ្រអ្នកគ្រប់ពេលវេលា និង មិនបោះបង់ចោលអ្នកនោះទេ ។ Oliver and Thea Queen / Arrow ២ កុំខ្វល់ខ្វាយជាមួយនឹងអតីតកាលខ្លាំងពេក ព្រោះវាជាអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបាននោះទេ មិនថាជាមានអ្វីកើតឡើងក៏ដោយអ្នកមិនអាចកែប្រែអតីតកាលបាននោះទេ ប៉ុន្តែអ្នកអាចរៀនសូត្រពីវាបាន ហើយបន្តដើរទៅមុខ The Flash ៣ អ្នកកាន់តែបរាជ័យ អ្នកកាន់តែរឹងម៉ាំ ...

  • 2

​ភាព​រីករាយ​គឺជា​អ្វី ដែល​មនុស្ស​គ្រប់រូប​តែ​ប្រាថ្នា​ចង់បាន ព្រោះ​មនុស្ស​យល់ថា ជីវិត​គឺ​ខ្លី​ណាស់ ហើយ​ការដែល​មិន​សប្បាយ​ចិត្តនឹង​ធ្វើឱ្យ​ជីវិត​រឹតតែ​លំបាក​។ ជីវិត​គ្មាន​ភាព​រីករាយ​ឆាប់​ធ្វើឱ្យ​អាយុ​ខ្លី ដោយសារ​វា​បណ្តាលឱ្យ​មនុស្ស​កើត​ស្ត្រេ​ស នៅពេល​កើត​ស្ត្រេ​ស បញ្ហា​ជំងឺ​ផ្សេង​ងាយ​នឹង​បៀតបៀន​រាងកាយ​បំផុត​។ ​    ​ខាងក្រោម​នេះ​ជា​ទម្លាប់​ទាំង ១២ ដែល​ធ្វើឱ្យ​ជីវិតយើង​មិន​រីករាយ​៖ ​    ​១. រអ៊ូរទាំ​គ្រប់ពេលវេលា ជាជាង​ស្វែងរក​ដំណោះស្រាយ​។​ ​    ​២. មិនឱ្យ​តម្លៃ​ខ្លួនឯង​និង​អ្នកដទៃ គិតតែ​រិះគន់​គេ និង​រិះគន់​ខ្លួនឯង​។ ​    ​៣. ឃើញ​ដំរី​ជុះ ជុះ​តាម​ដំរី​។ ជីវិត​យើង​ក្រខ្សត់​ទេ តែ​ខំប្រឹង​ហ៊ឺហា​តាម​អ្នកមាន​។ ​    ​៤. ញៀន​ស្រា ស្រី ល្បែង​។​ ​    ​៥. អង្គុយតែ​សោកស្តាយ​រឿង​អតីតកាល​។​ ​    ​៦. អង្គុយតែ​បារម្ភ​រឿង​អនាគត ដូច​ចៅ​ចាក់ស្មុក​។​ ...