បង្កើតគណនី

ចូលគណនី

ភ្លេចលេខសម្ងាត់? សូមបញ្ចូលអ៊ីម៉ែលរបស់អ្នក។ អ្នកនឹងទទួលបានតំណភ្ជាប់១ ដើម្បីកំណត់លេខសម្ងាត់របស់អ្នកសាជាថ្មីតាមរយៈអ៊ីម៉ែល

សូមមេត្តាចុះឈ្មោះជាមុន

Latest Questions

  • 0

ដើរព្រៃ

  • 0

អារែ៉ងជាតំបន់ផ្សងព្រេងចុងក្រោយគេនៅប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅខេត្តកោះកុង លើជួរភ្នំក្រវាញ ជាសណ្ថានដីភ្នំ។​ តំបន់អារែងធំណាស់បើសព្វទិសទីនៃកន្លែងកំសាន្តត្រូវចំនាយពេល១ខែ​ ខ្ញុំចែករំលែកបទពិសោធន៍ដើរព្រៃខ្លះ។​ កន្លែងខ្ញុំបានទៅលេងគឺពយម្រេញកង្កែប និងទឹកធ្លាក់ឆាយអារែង ការដើរព្រៃជាង២០គម អាកាសធាតុត្រជាក់ល្មម គួរអោយមនោរម្យ។

  • 1

រមណីយដ្ឋាន

  • 1

សួនសត្វអភិរក្សនិងកន្លែងសង្រោ្គះសត្វព្រៃភ្នំតាម៉ៅ បានបើកអោយភ្ញៀវចូលទស្សនាក្នុងឆ្នាំ១៩៩៥ ហើយបានសហការជាមួយអង្គការសង្រ្គោះសត្វព្រៃ (Wildlife Alliance)នៅឆ្នាំ២០០១។ លើផ្ទៃដីជាង៦០០០អា សត្វជាង១០២ប្រភេទ និងជិត១២០០ក្បាលត្រូវបានជួយសង្រ្គោះពីការជួញដូរ បទល្មើសខុសច្បាប់ និងការសហការជាមួយប្រជាជនក្នុងតំបន់ដែលបានប្រទះក្នុងសហគមន៍។ ខ្ញុំខានទៅទីនោះយូរហើយ កន្លែងបែននេះមានមិនច្រើនទេបើសិនបងប្អូនបានទៅសូមចូលរួមបរិច្ចាកថវិការខ្លះសត្វទាំងនោះកំសត់ណាស់។ ម្យ៉ាងទៀតនៅទីនោះសំបូរសត្វក្រៅទ្រុងណាស់សូមប្រយត្ន័ហាហាហាហា។

  • 1

ប្រវត្តិសាស្រ្ត

  • 1

កំរងរូបភាពខ្លះក្នុងថ្ងៃឈប់សំរាករបស់់ខ្ញុំ ខ្ញុំបានទៅសារមន្ទីទួលស្លែងផ្ដិតយករូបភាពខ្លះៗមកចែករំលែក​និងបញ្ចេញការយល់ឃើញមួយចំនួន។ សារមន្ទីរនេះត្រូវបានបើកដល់សាធារណជនបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានរំដោះ។​ មិនតិចជាង១៨០០០នាក់ទេដែលត្រូវបានរងគ្រោះហើយស្លាប់នៅទីនេះ មានតែកុមារ៤នាក់តែប៉ុននោះដែលរស់រានមានជីវិត។​​ សាលារៀនបានកែប្រែមកជាគុក និងកន្លែងធ្វើទណ្ឌកម្នយ៉ាងព្រៃផ្សៃ មន្ទីឃុំឃាំងស-២១ គ្រាន់តែជាចំនុចតូចមួយតែប៉នោះមានរឿងជាច្រើនដែលទាក់ទងនិងប្រវត្តិសាស្រ្តដែលប្រជាជនគ្រប់រូបពិសេសកូនខ្មែរជំនាន់ក្រោយត្រូវដឹង។ កន្លែងខ្លះត្រូវបានហាមឃាត់មិនអោយថតរូបទេ។​ ខ្ញុំលើកទឹកចិត្តអោយទៅទស្សនាផ្ទាល់និងស្វែងយល់បន្ថែម ព្រោះមានរឿងរ៉ាវជាច្រើនបានកើតឡើង។ http://tuolsleng.gov.kh/en/museum/building/ នេះជាលីងសំរាប់ពណ៌មាននៃសារមន្ទីរ។​ សំរាប់ភ្ញៀវជាតិមានអស់ថវិការទេ

  • 0

គណនេយ្យ

  • 0

ជាអ្នកគណនេយ្យម្នាក់ត្រូវមានសីលធម្នខ្ពស់ក្នុងវិជ្ជាជីវការងារហើយបូករួមនិងសិល្ប:ក្នុងការរកភាពខ្វះចន្លោះក្នុងរបាយការណ៍ផងដែរ។ ខ្ញុំជានិស្សិតគណនេយ្យម្នាក់ដែរតែដោយសារមិនសូវចូលចិត្តតួរលេខហើយដុងពីកំនើតជំរុញខ្ញុំបានធ្វើការផ្សេងទាក់ទងនិងសិល្ប:។​ តើមានបងប្អូនណាដូចខ្ញុំទេ?

  • 4

ការស្វែងរកអ្វីដែលខ្លួនឯងចូលចិត្តពិតជាមានការលំបាកជួនកាលការភាពចូលចិត្តរបស់យើងមិនទាស់តបស្នងនៅអ្វីដែលជាតំរូវការ​ ដូច្នេះបញ្ហាប្រឈមជាច្រើនត្រូវដោះស្រាយ៕ តើអ្នកទាំងអស់គ្នាធ្លាប់គាំងនិងពិបាកក្នុងការដោះស្រាយវាដែររីទេ?

  • 1

ថ្មីៗនេះខ្ញុំបានធ្វើដំនើរទៅខេត្តបាត់ដំបងនិងស្វែងរកទីដៅតាមការផុសសួរយោបល់ចាស់របស់គណនី។ ហើយបានផ្ដិតយករូបភាពមួយចំនួនមកចែករំលែក។​ សូមទោសផងក្នុងរូបអត់បានរៀបរាប់ ខ្ញុំនិងរៀបចំblogឆាប់ៗនេះ

  • 1

ដំនើរផ្សងព្រេងពិតជាមានការលំបាកនិងជួបបញ្ហាថ្មីហើយប្លែក ចង់ដឹងថាទៅជាយ៉ាងណាខ្ញុំអាចចែករំលែកបានខ្លះ ប្រៀបដូចជាជីវភាពប្រចាំថ្ងៃបញ្ហាដែលយើងជួប។ នៅជាមួយខ្លួនឯងអោយបានច្រើន ។

  • 0

តើក្នុងខេត្តបាត់ដំបងមានកន្លែងកំសាន្តលើសពី១០ទេរាប់ចេញពីតាដំបងគ្រញូង40គម ៨ទិស? សូមជួយចង្អុលបង្ហាញ 😇😊