បំរាម៖ប្រសិនបើអ្នកមិនទាន់បានទស្សនាខ្សែភាពយន្តមួយនេះទេ អ្នកគួរតែទស្សនាវាសិន ចាំអានអត្ថបទនេះតាមក្រោយ ខ្សែភាពយន្តរឿង Crazy Rich Asian ជាភាពយន្តបែបស្នេហាមនោសញ្ជតនាដ៏ល្បីល្បាញមួយដែលបាន ថតនៅប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ ២០១៨កន្លងទៅ។ រឿងនេះត្រូវបានផលិតជាកុន ដោយផ្អែកទៅលើសៀវភៅប្រលោមលោកដែលមានចំណងជើងដដែល។ តាមកាលពិតទៅខ្ញុំបានមើលររឿងនេះម្តងរួចនៅរោងភាពយន្ត តែដោយសារកាលពី២សប្តាហ៏មុនមានពេលទំនេរច្រើន ក៏ចង់មើលរឿងនឹងម្តងទៀត។ តែលើកនេះពេលមើលចប់ បែរជាមានអារម្មណ៏ថាមានមេរៀនល្អៗជាច្រើនៗដែលអ្នកមើលហើយគួរធ្វើការ ឆ្លុះបញ្ជាំងមកជីវិតពិត ដើម្បីទុកជាមេរៀនឬ បទពិសោធន៏។ ខាងក្រោមនេះជាមេរៀនមួយចំនួនដែលខ្ញុំគិតថា គួរតែត្រូវបានចែករំលែក៖ ១.ពេលខ្លះការកុហកក៏ជារឿងល្អមួយដែរ តួឯកប្រុសបានលាក់អំពីជីវប្រវត្តិខ្លួនឯងដែលជាអ្នកស្នងមរតកដ៏មហាសាលនៅឯប្រទេសសិង្ហបុរី ។ Nick young មិនបានប្រាប់មិត្តស្រី Rachael Chu អំពិការពិតនេះឡើយ ផ្ទុយទៅវិញ នីកតែងតែរស់នៅក្នុងជីវភាពធម្មតា ដែលគេសុខចិត្តមើល Netflix ដោយប្រើប្រាស់គណនីរបស់សង្សារខ្លួនទៀតផង។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏រ៉ាឆែលដែលជាមិត្តស្រីនៅតែស្រឡាញ់ នីក។ ...
Latest Questions
រូបិយប័ណ្ណគឺជាវត្ថុសម្គាល់យ៉ាងសំខាន់សម្រាប់ប្រទេសនីមួយៗ ហើយក៏ជាអត្តសញ្ញាណមួយផងដែរ ដើម្បីប្រកាសឲ្យអ្នកដទៃដឹងថា នេះជាទឹកដីរបស់គេ ទោះចង់ឬមិនចង់ ក៏ត្រូវតែធ្វើតាមបទបញ្ជារបស់គេដែរ។ ជាក់ស្តែង ដូចជានៅប្រទេសជិតៗយើងនេះ ដូចជាថៃ គេចាយលុយបាត វៀតណាមចាយលុយដុងជាដើម ហើយប្រសិនបើយើងយកលុយរៀល ឬលុយដទៃទៀតទៅចាយនៅក្នុងប្រទេសទាំងនោះ គេនឹងមិនទទួលយកនោះទ្បើយ ដោយសារតែប្រទេសគេប្រកាន់ខ្ជាប់នូវរូបិយប័ណ្ណរបស់គេ សូម្បីតែលុយដុល្លារក៏ដូចគ្នាដែរ។ ដោយទ្បែក ងាកមកមើលនៅប្រទេសយើងវិញ សព្វថ្ងៃនេះគឺឃើញថា ការចាយលុយមានសភាពជម្រុះ ហើយបើពេញនិយមជាងគេ គឺលុយដុល្លារហ្នឹងហ្មង។ តើពួកយើងមានដែលគិតទេថាចង់លើកតម្កើងការចាយលុយរៀលខ្មែរឲ្យបានទូលំទូលាយ? តាមការសង្កេតឃើញបូករួមទាំងបទពិសោធន៍របស់ខ្ញុំផ្ទាល់ អាចនិយាយបានថា ប្រជាជនកម្ពុជាជាទូទៅចូលចិត្តចាយលុយដុល្លារជាធំ ដោយសារតែ វាមានភាពងាយស្រួល ជាក់ស្តែងនៅតាមហាងភាគច្រើនតែងតែបិទតម្លៃជាដុល្លារ ហើយកម្រមានបិទជាលុយខ្មែរណាស់ សឹងតែថាមិនមានផងចំពោះហាងធំៗ។ សូម្បីតែទៅទិញរបស់ខ្លះក៏ដូចគ្នា អ្នកលក់នឹងប្រាប់អ្នកវិញថា “អស់***ដុល្លារ” ហើយបើគិតទៅ វាមានគុណសម្បត្តិផងដែរក្នុងការទាក់ទាញភ្ញៀវបរទេសឲ្យទិញ ហើយវាអាចជួលដល់ចំណូលនិងសេដ្ឋកិច្ចរបស់ពួកគេ ក៏ប៉ុន្តែបើយើងមើលពីជ្រុងម្ខាងទៀត យើងនឹងឃើញថា ការចាយវាយលុយដុល្លារគឺជាជម្រើសទីមួយហើយ ...
អ្នកណាៗក៏ចង់ធ្វើអ្វីមួយឲ្យបានល្អដែរ ហើយដើម្បីធ្វើវាឲ្យបាន ត្រូវទាមទាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្រាវជ្រាវខ្លះៗផងដែរ។ ដូចគ្នាដែរ សូម្បីតែការរៀន ឬក៏ការធ្វើបទបង្ហាញក៏មានលក្ខណៈដូចគ្នា ក៏ប៉ុន្តែគ្រាន់តែយុទ្ធសាស្ត្រផ្សេងគ្នាតែប៉ុណ្ណោះ។ ចំណែកឯការសម្ភាសន៍ការងារវិញក៏ចឹងដែរ ប្រសិនបើយើងមិនមានយុទ្ធសាស្ត្រច្បាស់លាស់មុននោះទេ ភាគរយក្នុងការជាប់គឺមានតិចណាស់។ ប្រហែលជាមានបងប្អូនមួយចំនួនហើយដែលធ្លាប់បានឆ្លងកាត់ការសម្ភាសន៍ការងារ ហើយក៏មានប្អូនៗមួយចំនួនផងដែរ ដែលមិនទាន់បានឆ្លងកាត់ ហើយត្រូវការការណែនាំបង្ហាញពីរៀមច្បងរបស់ពួកគេនៅតាមសាលាផងដែរ។ នៅពេលនេះ ខ្ញុំចង់ចែករំលែកបទពិសោនធ៍របស់ខ្ញុំផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្ត្រសម្រាប់សម្ភាសន៍ការងារឲ្យបានល្អ។ គ្រប់ៗគ្នាតែងតែចង់មានការងារធ្វើ ដើម្បីទទួលបានប្រាក់កម្រៃដើម្បីផ្គត់ផ្គង់ខ្លួនឯង ព្រមទាំងក្រុមគ្រួសារផងដែរ ហើយដើម្បីទទួលបានការងារធ្វើ ពួកគេត្រូវតែឆ្លងកាត់ការសម្ភាសន៍ការងារជាមុនសិន ដើម្បីវាស់ស្ទង់មើលសមត្ថភាពរៀងៗខ្លួន។ នៅមុនពេលដែលយើងចង់ដាក់ពាក្យទៅកន្លែងណាមួយ យើងតែងតែធ្វើការស្រាវជ្រាវស្វែងរកសេចក្តីប្រកាសដំណឹងជ្រើសរើសបុគ្គលិកជាមុនសិន ហើយធ្វើការពិចារណាថា យើងអាចមានសមត្ថភាពក្នុងការជាប់ទៅសម្ភាសន៍ឬក៏អត់ ហើយចុះបើបទពិសោធន៍មិនគ្រប់គ្រាន់វិញ ចឹងគិតម៉េច? ជាទូទៅ ប្រសិនបើយើងត្រូវបានគេជ្រើសរើសឲ្យទៅសម្ភាសន៍ការងារ គឺមានន័យថា យើងមានឳកាសក្នុងការទទួលបានការងារ៤០%ហើយ ចឹង៦០%ទៀតគឺស្ថិតនៅក្នុងសមត្ថភាពយើងក្នុងពេលសម្ភាសន៍ការងារ។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលធ្លាប់បានឆ្លងកាត់ការសម្ភាសន៍ការងារជាច្រើនលើកមកហើយ បានកត់សម្គាល់ឃើញថា ការសម្ភាសន៍ការងារមានច្រើនបែបដូចជា ការសម្ភាសន៍ការងារមួយទល់មួយ ការសម្ភាសន៍ការងារ panel ...
ពួកយើងសព្វថ្ងៃកំពុងរស់នៅក្នុងយុគ្គសម័យបច្ចេកវិជ្ជា ដោយមានការប្រើប្រាស់ឧបករណ៍អេទ្បិចត្រូនិចជាច្រើនក្នុងការបម្រើការងារ មិនថាគេ មិនថាយើង យ៉ាងហោចណាស់ក៏ប្រើប្រាស់កុំព្យូទ័រ (PC) ដែរ។ ចុះអ្នកទាំងអស់គ្នាមានដឹងដែរទេថា តើការប្រើប្រាស់របស់ខ្លួនសព្វថ្ងៃនេះមានសុវត្ថិភាពកម្រិតណាពីការឆ្លងមេរោគ (Virus) ពីប្រភពផ្សេងៗនោះ? មានដែលធ្លាប់គិតសង្ស័យខ្លះៗទេចំពោះសកម្មភាពមួយចំនួន? ចុះមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាអ្នករៀន IT មិនដែលប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ (Anit-Virus) អ្វីសោះនៅក្នុង PC របស់ពួកគេ? មុននឹងខ្ញុំធ្វើការចែករំលែកពីចំនេះដឹងរបស់ខ្ញុំទៅឲ្យអ្នកទាំងអស់គ្នា ខ្ញុំសូមធ្វើការណែនាំពន្យល់អំពីពាក្យថា “មេរោគ (Virus)” ជាមុនសិន។ Virus វាដូចទៅនឹងមេរោគយើងដែរ គ្រាន់តែវាជាពាក្យបច្ចេកទេសមួយនៅក្នុងប្រព័ន្ធបច្ចេកវិជ្ជា IT។ Virus វាអាចឆ្លងចូលទៅក្នុង PC របស់យើងបានតាមរបៀបជាច្រើន ហើយវាអាចបណ្តាលឲ្យ PC របស់យើងមានបញ្ហាមួយចំនួនដូចជាដំណើរការប្រតិបត្តិយឺតជាមុន បើកនេះមិនចេញ បើកនោះមិនចេញ ហើយបើបញ្ហាធំខ្លាំងអាចបណ្តាលឲ្យបាត់បង់ឯកសារសំខាន់ៗជាច្រើន ជាពិសេសព័ត៌មានសំងាត់អាចត្រូវបានគេលួចយកតាមរយៈ ...
ប្រធានបទសម្រាប់អត្ថបទនេះរៀងប្លែកបន្តិច ដែលផ្ដោតទៅលើជំនាញទូទៅដែលគ្រប់គ្នាកំពុងជ្រើសយកមករៀនសូត្រក្នុងឧត្តមសិក្សា និងការសិក្សាក្នុងវិជ្ជាជីវៈនានា។ ក្នុងចំណោមមុខជំនាញទាំងអស់ មួយណាក៏អ្នកអាចទាញផលប្រយោជន៍បានដែរ គ្រាន់តែទំហំនៃតម្រូវការអាចមានភាពខុសគ្នាក្នុងសង្គម និងទីផ្សារជាក់ស្ដែង។ តែសម្រាប់ជំនាញមួយផ្សេងទៀតដែលមិនថាអ្នករៀនជំនាញអ្វី ចេះវាប៉ុនណាទេ តែអ្នកត្រូវតែមានជំនាញនេះជាប់នឹងខ្លួន បើអ្នកចង់ផ្លាស់ប្តូរជីវិតអ្នកជាមួយជំនាញនោះ។ ជំនាញលក់ ជំនាញលក់ជាជំនាញដែលមិនអាចខ្វះបានក្នុងទីផ្សារការងារ និងមុខរបរ។ ត្រង់ចំនុចនេះខ្ញុំមិនមែនមានន័យត្រឹមតែការលក់ផលិតផល និងសេវាទេ តែក៏ចង់សំដៅដល់ជំនាញលក់ក្នុងជំនាញដែលយើងរៀន និងចេះនេះផងដែរ។ ជាក់ស្ដែក បើទោះអ្នកមានភាពបិុនប្រសប់ និងពូកែក្នុងការប្រើប្រាស់ជំនាញដែលបានរៀននោះប៉ុណ្ណាក៏ដោយ តែជំនាញលក់នេះជាអ្នកត្រុសត្រាយផ្លូវអ្នកទាំងអស់គ្នាអោយរឹតតែប្រសើរ។ បើបកស្រាយអោយងាយនោះគឺ ចេះច្នៃជំនាញដែលយើងចេះ និងបានរៀនសូត្រ ហើយប្រើប្រាស់វាយ៉ាងមានប្រសិទ្ធភាព ដែលជំរុញអោយអ្នកមិនខ្វះការងារធ្វើ បើចេញរកសុីរឹតតែងាយ។ ក្នុងសង្គមជាក់ស្ដែកតែម្តងនោះគឺ៖ អ្នកចេះដេរប៉ាក់ គួរតែចេះលក់សំលៀកបំពាក់, អ្នកចេះជួលជុលឡាន គួរចេះលក់ឡាន, អ្នកចេះធ្វើកសិកម្ម គួរចេះលក់ និងរកទីផ្សារសម្រាប់កសិផល។ ត្រង់ចំនុចនេះ ខ្ញុំគិតថាអ្នកដែលកំពុងអានច្បាស់ជាយល់ពីស្ថានភាពពីអ្នកដែលចេះជំនាញ និងអ្នកចេះច្នៃជំនាញដោយការលក់។ ជំនាញចរចារ ...
តាំងពីក្មេងៗមក ប្រហែលមានជាបងប្អូនមួយចំនួនហើយដែលធ្លាប់ស្គាល់វីរៈបុរស (Hero) មួយចំនួនដូចជា Batman, Superman, Spider-Man, Wonder Woman, Hulk, និង Captain America ជាដើម។ ចុះមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាពួកគេមិននៅជាមួយគ្នា និយាយរួមនៅខ្សែររឿងដាច់ពីគ្នាទៅវិញ? នេះដោយសារតែតួអង្គទាំងអស់នោះត្រូវបានបង្កើតដោយក្រុមហ៊ុនធំៗ២ផ្សេងគ្នា គឺក្រុមហ៊ុន Marvel និង DC។ ហើយតើមានបងប្អូនណាខ្លះដែលធ្លាប់បានតាមដានខ្សែររឿងរបស់ក្រុមហ៊ុន Marvel ហើយនិង DC? ហើយតាមរយៈពេលកន្លងមក តើក្រុមហ៊ុនណាមានជោគជ័យជាងក្នុងការផលិតសាច់រឿង? ក្រុមហ៊ុនទាំង២នេះ មានការទទួលស្គាល់សឹងទូទាំងពិភពលោក ដោយសារតែក្មេងៗភាគច្រើនបានឆ្លងកាត់កុមារភាពរបស់ពួកគេអាចនិងមើលរឿងរបស់ក្រុមហ៊ុនទាំង២។ ថ្មីត្បិតតែក្រុមហ៊ុនទាំង២មានលក្ខណៈដូចគ្នាក៏ពិតមែន ក៏ប៉ុន្តែបើយើងធ្វើការប្រៀបធៀបវិភាគឲ្យបានល្អិតល្អន់ យើងនឹងដឹងថា តើក្រុមហ៊ុនមួយណាឈានមុខគេក្នុងផ្នែកអ្វីខ្លះ? ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលគាំទ្រក្រុមហ៊ុនទាំង២ ហើយក៏ចូលចិត្តតាមដានទស្សនារៀងរាល់ខ្សែរឿងរបស់ក្រុមហ៊ុនទាំង២ផងដែរ មិនថារឿងគំនូរជីវចល ឬក៏រឿងភាគ ឬក៏រឿងកុននោះទ្បើយ ...
សួស្តីបងប្អូននៅក្នុងក្រុមគ្រួសារ សួរបង ទាំងអស់គ្នា!!! ថ្ងៃនេះ ខ្ញុំសូមណែនាំពីខ្នើយម៉ាស្សាឆ្លាតវៃ ដែលខ្នើយនេះយើងអាចដាក់តាមឡានក៏បាន ប្រើប្រាស់នៅផ្ទះក៏បាន និយាយរួមគឺប្រើបានមួយគ្រួសារ វាពិតជាជួយកាត់បន្ថយនូវភាពចុកស្រពន់ ដូចជា ចង្កេះ ស្មា កញ្ចឹងក កំភួនជើង បាតជើង…… ប្អូនប្រើរួចហើយ ស្រួលខ្លួនណាស់ ហើយថែមទាំងទិញជូនលោកឳពុក អ្នកម្តាយ គាត់ត្រេកអរខ្លាំងណាស់។
សុភមង្គលក្នុងគ្រួសារមិនមែនកើតចេញពីសមាជិកណាម្នាក់នៅក្នុងគ្រួសារឡើយ គឺវាកើតចេញពីសមាជិកគ្រប់គ្នានៅក្នុងគ្រួសារ គ្រាន់តែថាឪពុកម្ដាយជាជំហរសំខាន់។ កូនៗជាក្ដីស្រលាញ់ ជាដួងចិត្តរបស់ឪពុកម្ដាយ។ ពួកគាត់មានវិធីសាស្ត្រអប់រំកូនៗរបស់គាត់ផ្សេងៗគ្នា។ ឪពុកម្ដាយខ្លះស្រលាញ់កូនខ្លាំងពេក គាត់ព្រាយាមរៀបចំផ្លូវជីវិតគ្រប់ដើម្បីឲ្យកូនគាត់រស់នៅស្រណុកសុខស្រួល។ ពួកគាត់គិតថាកូនគាត់ត្រូវតែដើរតាមផ្លូវដែលគាត់រៀបចំទុកឲ្យ សង្ឃឹមកូនៗរបស់គាត់នឹងមិនធ្វើឲ្យគាត់ខកបំណាងឡើយ។ គាត់ត្រូវការឲ្យកូនគាត់ជាមនុស្សពូកែជាងគេ រៀននៅសាលាបានលេខមួយ ហើយអ្វីៗទាំងអស់គឺត្រូវតែធ្វើតាមគាត់ដោយគ្មានការប្រកែកតវ៉ាឡើយ។ ការស្រលាញ់កូនវាគ្មានកំហុសទេ តែពេលខ្លះដោយការស្រលាញ់ហួងហែងពេកធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កូន។ កូនមិនបានប្រើគំនិតរបស់ខ្លួនឯង គ្មានភាពជាម្ចាស់ការលើខ្លួនឯងឡើយព្រោះគ្រប់យ៉ាងមានអ្នករៀបចំទុកឲ្យរួចហើយ។ ការដាក់ក្ដីសង្ឃឹមខ្លាំងពេកទៅលើកូន វាធ្វើឲ្យគេរង់សម្ពាធខាងសតិអារម្មណ៍ និងបញ្ញាស្មារតីរបស់គេដោយមិនដឹងខ្លួន។ ព្រោះខ្លាចឪពុកម្ដាយខកបំណងទើបខិតខំធ្វើគ្រប់យ៉ាងតាមបង្គាប់ដោយមិនដឹងថា ខ្លួនគេចូលចិត្តអ្វី អាចធ្វើអ្វីបានខ្លះ ហើយអ្វីជាតម្រូវការពិតប្រាកដសម្រាប់គេ។ជីវិតបែបនេះវាគ្មានអ្វីរីកចម្រើនទេ មាបតែភាពភ័យខ្លាច ខ្លាចធ្វើមិនបានតាមការរំពឹងទុកត្រូវរងការស្ដីបន្ទោស ហើយគេក៏មិនហ៊ានសម្រេចអ្វីដោយខ្លួនឯងបាន បើធ្ងន់ធ្ងរជាងនេះគេអាចមានជំងឺធ្លាក់ទឹកចិត្ត ឬមានអារម្មណ៍ថាឯកាព្រោះគេមិនបានស្គាល់ពិភពខាងក្រៅដែលជាពន្លឺសម្រាប់ជីវិតគេ មួយថ្ងៃៗដឹងតែពីរៀនៗ និងធ្វើតាមបង្គាប់ម្ដាយ។ និយាយបែបនេះ មិនមែនមិនឲ្យកូនស្ដាប់បង្គាប់ម្ដាយនោះទេតែយើងត្រូវមានភាពជាម្ចាស់ការលើខ្លួនឯង ហ៊ានបដិសេធចំពោះរឿងណាដែលវាហួសពេក។ ...
សព្វថ្ងៃនេះបច្ចេកវិទ្យាជឿនលឿន មនុស្សមានរបស់រប វត្ថុប្រើប្រាស់ទាន់សម័យ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃមួយចំនួនមាកការផ្លាស់ប្ដូរ។ ទន្ទឹមនឹងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រយើងសង្កេតឃើញថាអ្នកសិក្សា ក៏ដូចជាក្មេងៗជំនាន់ក្រោយមានការចាប់អារម្មណ៍ និងឲ្យតម្លៃយ៉ាងខ្លាំងលើការសិក្សាមុខវិជ្ជាផ្នែកខាងវិទ្យាស្ត្រពិត។ បើមុខវិជ្ជាវិទ្យាសាស្ត្រសង្គមវិញឃើញថាមិនសូវជាឲ្យតម្លៃប៉ុន្មានទេ។ជាក់ស្ដែងដូចជាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ វាជាមុខវិជ្ជាមួយដែលសំខាន់ ព្រោះយើងជាជនជាតិខ្មែរកូនខ្មែរត្រូវតែយល់ដឹងពីវាឲ្យបានច្រើន។ ផ្ទុយទៅវិញ អ្នកសិក្សាជំនាន់ក្រោយមួយចំនួនតែងសួរថាហេតុអ្វីបានជាមករៀនអក្សរសាស្ត្រខ្មែរ? នឹកឃើញយ៉ាងម៉េចបានជារៀនមុខវិជ្ជានេះ ឬមិនចេះខ្មែរបានជាមករៀន? ពួកគេចាត់ទុកអក្សរសាស្ត្រខ្មែរជាមុខវិជ្ជាដែលមិនសូវមានតម្លៃហើយងាយស្រួលរៀនណាស់។ តាមពិតទៅការចូលចិត្តលើមុខវិជ្ជាណាមួយវាជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គល តែសូមកុំមើលរំលងតម្លៃរបស់អក្សរសាស្ត្រជាតិខ្លួនអី។ បើអ្នកមិនរៀន ខ្ញុំមិនរៀន ជនជាតិខ្មែរមិនរៀន មិនឲ្យតម្លៃ តើឲ្យអ្នកណារៀន ឲ្យអ្នកណាឲ្យតម្លៃវា? ពាក្យថាអក្សរសាស្ត្រខ្មែរនេះវាមានរឿងរ៉ាវជាច្រើននៅក្នុងនេះ មិនមែនគ្រាន់ជាអ្វីដែលអ្នកមើលឃើញនោះទេ។ វាមានទាំងអក្សរសិល្ប៍ ភាសាវេយ្យាករណ៍ និងរឿងរ៉ាវជាច្រើនទៀត ដែលកូនខ្មែរត្រូវខិតខំស្វែងយល់។ បុព្វបុរសយើងព្យាយាមយ៉ាងណាដើម្បីបង្កើតនិងថែរក្សាវាទម្រាំបានមកដល់ថ្ងៃនេះ ។ អក្សរសាស្ត្រវាជាផ្នែកមួយនៃអត្តសញ្ណាណរបស់ជាតិ ហេតុនេះហើយសូមកូនខ្មែរជួយថែរក្សាការពារកុំឲ្យតម្លៃលើភាសាដទៃច្រើនជាងភាសាជាតិខ្លួន។ លើកស្ទួយវិស័យអក្សរសាស្រ្តដោយការចូលរួមសរសេរអក្សរខ្មែរនៅលើបណ្ដាញសង្គមនានា និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវកុំឲ្យមានកំហុសខុសឆ្គងនាំឲ្យក្លាយជាទម្លាប់ខុសដល់ក្មេងជំនាន់ក្រោយ។ មុនសរសេរភាសាបរទេសយើងប្រើវចនានុក្រមខ្លាចខុស ចុះហេតុអ្វីមុនសរសេរភាសាជាតិយើងមិនប្រើវចនានុក្រមផងដែរទៅ? សង្ឃឹមថាកូនចៅក៏ដូចជាអ្នកសិក្សាជំនាន់ក្រោយព្យាយាមយល់ពីតម្លៃនៃអក្សរសាស្ត្ររបស់ខ្លួនឲ្យបានស៊ីជម្រៅ និងថែរក្សាឲ្យបានគង់វង្សរហូតទៅ។
គេថាមិនអាចតែខ្ញុំថាអាច គេថាមិនអាចតែខ្ញុំប្រាប់ថាអាច កាលពីនៅតូចៗខ្ញុំធ្លាប់មានក្តីស្រមៃចង់ក្លាយជាគ្រូពេទ្យម្នាក់ ខ្ញុំចង់ជួយព្យាបាលអ្នកជម្ងឺ ខ្ញុំចង់អោយអ្នកជម្ងឺទាំងនោះទទួលបានការព្យាបាលមួយល្អប្រសើរនិងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យដូចជាពួកខ្ញុំ ខ្ញុំចង់ អោយចង់ឃើញស្នាមញញឹមពួកគេ ខ្ញុំចង់ប្រើសមត្ថភាពដែលខ្ញុំមានព្យាបាលពួកគេអោយអស់ពីសមត្ថភាព។ ខ្ញុំមិនដែលខ្លាចនិងប្រាប់គេអំពីក្តីស្រមៃដែលខ្ញុំមាននោះទេ ហើយរាល់លើកពេលដែលលោកគ្រូអ្នកគ្រូសួរអំពី គោលដៅទៅថ្ងៃអនាគតនោះខ្ញុំតែងតែឆ្លើយយ៉ាងជឿជាក់ថាខ្ញុំចង់ធ្វើជាគ្រូពេទ្យ ប៉ុន្តែគ្រប់ពេលដែលខ្ញុំឆ្លើយបែបនេះខ្ញុំតែងតែទទួលបានការសើចចំអកពីមិត្តរួមថ្នាក់ ព្រោះតែខ្ញុំជាកូនអ្នកក្រហើយរៀនក៏មិនសូវពូកែ តែខ្ញុំមិនបានចាប់អារម្មណ៍ជាមួយនិងពាក្យសម្តីទាំងអស់នោះទេ ដោយសារពេលនោះខ្ញុំនៅក្មេងមិនសូវមានការគិតអីវែងឆ្ងាយឡើយ។ នៅពេលដែលខ្ញុំចូលរៀនវិទ្យាល័យ ខ្ញុំចាប់ផ្តើមទទួលអារម្មណ៍ថាខ្ញុំមិនសាកសមនិងក្តីសុបិន្តរបស់ខ្ញុំទេ គ្មានអ្នកណាលើកទឹកចិត្តខ្ញុំអោយបន្តក្តីស្រមៃខ្ញុំទេ អ្នកខ្លះនិយាយថា សមត្ថភាពត្រឹមប៉ុណ្ណឹងចង់រៀនពេទ្យ ទម្រាំតែអ្នកខ្លះគេរៀនពូកែជាងហ្នឹងផងគេនៅមិនហ៊ានស្រមៃមុខជំនាញនេះ ឯអ្នកខ្លះទៀតក៏និយាយថា គ្រួសារក្រទេតែចង់រៀនមិនមើលសម្ថភាព មានខ្លះក៏អោយជាយោបល់ថា រៀនចប់ទី១២រួចរៀបការយកប្តីទៅ ធ្វើការជួយគ្រួសារទៅចង់រៀនខ្ពស់ធ្វើអីទម្រាំរៀនចប់គេការមានកូន៣ ៤ អស់ហើយ មានខ្លះក៏ថាខ្ញុំមិនអាចបែបនេះ ខ្លះក៏ថាខ្ញុំមិនអាចបែបនោះរហូតធ្វើអោយចិត្តខ្ញុំក៏សម្រេចថាមែនហើយឯងពិតជាមិនអាចធ្វើបានដូចគេនិយាយមែន ។ មានយប់មួយនោះខ្ញុំក៏យករឿងនោះមកគិតឡើងវិញ ហើយខ្ញុំក៏ចាប់ផ្តើមយកបញ្ហាដែលគេលើកឡើងមកលើខ្ញុំថាខ្ញុំមិនអាចមករកដំណោះស្រាយហើយសួរថាតើវាមានដំណោះស្រាយទេចំពោះបញ្ហានេះ? ជីវភាពគ្រួសារមិនអាចផ្តល់អោយខ្ញុំរៀនជំនាញនេះបានទេ ប៉ុន្តែខ្ញុំអាចប្រឡងអាហារូបករណ៍ចូលរៀនបាន ខ្ញុំក៏ចាប់ផ្តើមខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីមានឱកាសបានចូលរៀនដោយមិនគិតថ្លៃ ចុះការស្នាក់នៅ? ខ្ញុំក៏បានសាកសួរសិស្សច្បងមុនៗ ពួកគាត់ប្រាប់ថាខ្ញុំអាចស្នើរសុំស្នាក់នៅក្នុងអន្តេវាសិកដ្ឋានបាន ខ្ញុំចាប់ផ្តើមមានសង្ឃឹមបន្តិចម្តងៗ ...