មិនយល់ទេ ហេតុអីទឹកភ្នែកបងហូរចុះមក គ្រាន់តែឮអូននិយាយថា “អូនសុំទោសដែលកុហកបង កន្លងមកអូនមិនបានស្រឡាញ់បងទេ គ្រាន់តែពេលអូននៅក្បែរបង អូនសប្បាយចិត្ត”។ អូនប្រាប់បងថា “មិនមែនបងមិនល្អ តែមកពីអូនស្រឡាញ់គេ ហើយគ្រាន់តែអាណិតបង នេះប្រហែលពួកយើងគ្មានវាសនា”។ បងមានអារម្មណ៍ថាចុកអួលពេញដើមទ្រូង ពេលអូនប្រាប់ថា ឱ្យបងបំភ្លេចចោលនូវរឿងកន្លង។ បងសុំទោស បងពិតជាមិនអាចធ្វើបានទេ។ អូនអាចឱ្យបងឈប់ស្រឡាញ់អូនបាន តែកុំហាមបងមិនឱ្យចងចាំអនុស្សាវរីយ៍ កន្លងអី។ អូនថាខ្លាចបងឈឺចាប់ទើបឱ្យបងបំភ្លេច តែអូនប្រហែលមិនដឹងទេថា បងបានឈឺចាប់រួចមកហើយ តាំងពីមុនស្រឡាញ់អូន ពេលកំពុងស្រឡាញ់អូន និងក្រោយពេលស្រឡាញ់អូន។ អូនថាបងជាមនុស្សល្អ តែអូនមិនបានស្រឡាញ់បងទេ អូនពិតជាអាណិតបង តែអូនបានជ្រើសរើសយកគេហើយ។ អូនជូនពរបងឱ្យជួបនារីល្អម្នាក់ ទាំងដែលអូនគឺជានារីម្នាក់ដែលបងស្រឡាញ់។ បងមិនដែលស្រឡាញ់អ្នកណាខ្លាំងដូចអូនទេ បងគ្រាន់តែចង់ធ្វើជាមនុស្សល្អម្នាក់សម្រាប់អូនប៉ុណ្ណោះ។ សុំទោសដែលបងស្រឡាញ់អូន…។ @ដោយ៖ បុរសកម្សត់-Lonely Man
Latest Questions
មេឃមីស្រទំម៉ុមមានចាំទេ បងនឹកមាសមេអារម្មណ៍មមៃ មមារចាប់ភ្លឹកនឹកគិតដល់ស្រី នឹកនាទឹកដីទីសាងស្នេហា។ ឥឡូវស្ងប់ស្ងាត់បាត់បង់សំឡេង បងរស់វង្វេងក្រោមស្បៃអន្ធការ អូនចាកចេញទៅនៅបងឯកា មើលមេឃកាលណាអារម្មណ៍នឹកស្រី។ អូនចាំខ្លះទេកាលកើយដៃបង វង់ភក្ត្រនួនល្អងគន់គូររំពៃ សម្លឹងភ្នែកបងផ្អងផ្អៀងភក្ដី ស្បថប្រាប់មេឃដីគ្មានថ្ងៃស្រីប្រែ។ ម្ដេចក៏បាត់សូន្យអូនមិនត្រឡប់ ចោលស្នេហ៍អភព្វឱ្យឈឺឥតល្ហែ ឬគ្រាឆ្ងាយបងអូនមានអ្នកថែ ឱ្យផ្លាស់ចិត្តស្នេហ៍ប្រែពីរូបបង។ បងនៅរង់ចាំបណ្ដាំស្នេហ៍ស្មោះ ស្ម័គ្រឥតស្រណោះចំពោះនួនល្អង ជាក់ចាំគ្រប់គ្រាឥតរាបែរខ្នង សូមអូនដឹងផងបងរង់ចាំស្រី។ @បុរសកម្សត់-Lonely Man
នៅចាំស្នេហ៍គ្រាដំបូងទេ៎? តើកាលហ្នឹង នៅអាយុប៉ុន្មានដែរ? តើជាស្នេហាដែលស្រស់ស្អាត ឬឈឺចាប់? ការពិតទៅ…ខ្ញុំឧស្សាហ៍លឺគេនិយាយញឹកញាប់មែនទែនថា«នរណាគេ ក៏ពិបាកបំភ្លេចស្នេហ៍គ្រាដំបូងដែរ» ហើយខ្ញុំផ្ទាល់នេះ ក៏គិតចឹងដែរ ព្រោះតែខ្ញុំនៅចាំស្នេហាមួយនោះបានច្បាស់ខ្លាំងណាស់រហូតមកដល់សព្វថ្ងៃនេះ… ប្រហែលជាចង់ដឹងថា ស្នេហាមួយហ្នឹង មានអ្វីពិសេសទៅ ទើបស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំបានយូរយ៉ាងនេះនោះ? មុននឹងចែករំលែកប្រាប់អ្នកទាំងអស់គ្នា ខ្ញុំក៏ពិភាក្សាបន្តិចអំពីមូលហេតុដែលអាចធ្វើឲ្យមនុស្សជាច្រើនមិនអាចភ្លេចស្នេហាគ្រាដំបូងរបស់ខ្លួនបាន… វាក៏អាច ព្រោះតែស្នេហាគ្រាដំបូង… មានឥទ្ធិពលខ្លាំងបំផុត នៅសុខៗក៏ត្រូវផ្លាស់ប្តូរពីជីវិតដែលរស់នៅតែម្នាក់ឯង ធ្វើអ្វីដើម្បីតែខ្លួនឯង ទៅជាជីវិតគូស្នេហ៍ ដែលជាបទពិសោធន៍លើកទីមួយក្នុងជីវិត ហើយនេះពិតជារបត់មួយដ៏ធំក្នុងជីវិតរបស់យើង។ បន្សល់ទុកនូវការឈឺចាប់ ព្រោះស្នេហាជាលើកដំបូង ប្រាកដមិនងាយបំភ្លេចមនុស្សដំបូង ដែលធ្វើឲ្យយើងស្គាល់អ្វីទៅដែលហៅថា«ស្នេហា» ទេ មែនទេ៎? ហើយក៏រឹតតែមិនងាយភ្លេចមនុស្សដំបូងដែលបន្សល់ទុកនូវរបួសដល់បេះដូងរបស់យើងដែរ… ជាស្នេហាបរិសុទ្ធជាងគេ ព្រោះតែវាច្រើនកើតពីក្តីស្រលាញ់ពិតៗដែលមិនមានបំណង ឬលក្ខខណ្ឌអ្វីច្រើនឡើយ នាំមកនូវកិច្ចការជាច្រើន ដែលត្រូវធ្វើលើកទីមួយ ប្រាកដណាស់! អ្វីៗដែលធ្វើដើម្បីគេ និងផ្តល់ឲ្យគេ សុទ្ធតែលើកទីមួយក្នុងឆាកជីវិតស្នេហារបស់យើង ...
សារចាស់ៗបានដាស់ចិត្តបងឱ្យឈឺចាប់ តែបងមិនព្រមស្លាប់ព្រោះចង់នៅស្ដាប់ថាអូនរស់នៅបានសុខទេ។ បងគ្រាន់តែចង់ដឹងវេលាដែលគ្មានបងអូននៅក្បែរគេ គេមើលថែអូនទេមាសមេ ដឹងទេបងសែនបារម្ភ។ មនុស្សជាច្រើនគិតថាបងល្ងង់ ហេតុអ្វីលង់ប្រឹងឱបតែការឈឺចាប់ មិនរកអ្នកថ្មីហេតុអ្វីដេករង់ចាំស្លាប់ អ្វីដែលបងចង់ឱ្យអូនស្ដាប់ បើស្លាប់សូមកប់ប្រាណបងក្បែរថ្នូរជីវ៉ា។ សង្ឃឹមថាពេលនេះអូនកំពុងរស់នៅបានសុខសាន្ត… ពីបង។ @ដោយ៖ បុរសកម្សត់-Lonely Man
ស្នេហាមួយដែលកើតឡើងដោយភាពស្និទ្ធស្នាល ការយល់ចិត្ត និងការជួយយកអាសារ បាននាំឱ្យអូន និងបងស្រឡាញ់គ្នា។ ពួកយើងមានក្ដីសុខណាស់ពេលនៅក្បែរគ្នា គ្រាន់តែឃើញមុខគ្នាក៏មានក្ដីសុខ។ ជាពិសេសរាល់ការខល ផ្ញើសារ តបឆាត ពួកយើងបានបន្សល់ទុកនូវស្នាមញញឹមជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ តែអូនអើយ អស់រយៈពេល២ឆ្នាំដែលពួកយើងស្រឡាញ់គ្នា ប្រែជាបាត់បង់ដោយគ្មានពាក្យលា។ បងបានចាកចេញពីអូន ដោយគ្មានមូលហេតុ ទាំងដែលបងធ្លាប់សន្យាថាមិនទៅណាចោលអូន។ អូនឈឺចាប់ខ្លាំងហើយ អូនប្រហែលស្អប់បងខ្លាំងហើយ។ អូនជេរស្ដីបងចុះ អូនចង់និយាយអ្វីក៏បាន បងព្រមហើយ ព្រមទទួលយកនូវកំហុសគ្រប់យ៉ាង។ បើបងមិនចូលមកក្នុងជីវិតអូន អូនក៏មិនឈឺចាប់បែបនេះ។ បងគ្រាន់តែវិប្បដិសារីថា ហេតុអីបងមិននិយាយពាក្យលាទៅកាន់អូន តែបងមានហេតុផលរបស់បង ហេតុផលនោះគឺ បើប្រាប់អូន អូននឹងមិនព្រមឱ្យបងចាកចេញ ទើបបងត្រូវធ្វើជាមនុស្សអាត្មានិយមបែបនេះ។ តាំងពីថ្ងៃដែលបងចាកចេញមក គ្មានថ្ងៃណាដែលបងមិនគិតដល់អូននោះទេ។ បងស្រឡាញ់អូនអស់រយៈពេល២ឆ្នាំ មិនគួរមកចុះចាញ់ត្រឹមមួយថ្ងៃសោះ បងគឺជាមនុស្សចោលម្សៀតណាស់មែនទេ? បងសុំទោសអូនសំឡាញ់ដែលបងធ្វើបែបនេះដាក់អូន។ ដូរលេខទូរសព្ទ និងblocked ...
ចង់ឈោងចាប់ចន្ទកាន់ក្នុងដៃ តែចន្ទខ្ពស់ថ្លៃមិនអាចក្បែរ សម្បត្តិរៀមរ៉ាត្រឹមអ្នកស្រែ ម្ដេចហ៊ានឈោងស្នេហ៍អ្នកទីក្រុង។ ត្រឹមតែងកំណាព្យបញ្ឈឺចន្ទ គិតកុំប្រកាន់នាំវិលក្បុង ភ្លើងទៀនស្រុកស្រែងងឹតស្លុង រាត្រីសូន្យសុងសល់តែចន្ទ។ យប់មិញចន្ទចែងចាំងពន្លឺ យប់នេះលែងភ្លឺងងឹតខណ្ឌ ចន្ទចេះដូរចិត្ដគិតប្រចណ្ឌ ចាកចោលអាត្ម័នឱ្យកំព្រា។ យ៉ាងណាគ្មានសិទ្ធិគិតឃាត់ចន្ទ ព្រោះអីគ្មានបណ្ណមកធានា ព្រោះចន្ទរះរៀបរៀងរាល់គ្នា មិនអាចចាត់ជាកម្មសិទ្ធិឡើយ។ @ដោយ៖ បុរសកម្សត់-Lonely Man
មនុស្សស្រីជាច្រើនបានចូលមកក្នុងជីវិតខ្ញុំ ហើយប្រាប់ថាខ្ញុំល្អ គេស្រឡាញ់ខ្ញុំ ចង់នៅក្បែរ ចង់បានការថ្នមចិត្ត ចង់រួមរស់ និងចង់ឱ្យខ្ញុំជាបុរសចុងក្រោយ។ តែហេតុអ្វី បែរជាខ្ញុំគ្មានចិត្តស្រឡាញ់គេវិញ ទៅស្រឡាញ់នារីម្នាក់ផ្សេងទៀតដែលមិនស្រឡាញ់ខ្ញុំ ហើយស្រឡាញ់បុរសផ្សេងទៀតដែលមិនស្រឡាញ់នាង ហើយបុរសនោះកំពុងតាមស្រឡាញ់នារីដែលស្រឡាញ់ខ្ញុំ។ គិតទៅស្នេហារញ៉េរញ៉ៃណាស់ គិតហើយគិតទៀត ហើយនៅតែគិត គិតឥតល្ហែ ហេតុអីប្រឹងម្ល៉េះ? អ្នកអានមានជួបរឿងចឹងអត់? @ដោយ៖ បុរសកម្សត់-Lonely Man
ពេលនេះបងកំពុងនឹកអូន បារម្ភពីអូន អូនសុខទុក្ខយ៉ាងណា? អូនរស់នៅបានសុខទេ? បងបានត្រឹមតែនឹកអូន មិនហ៊ានផ្ញើសារទៅអូន បានត្រឹមឆែកមើលលេខអូនដែលមិនទាន់លុប ហើយមិនហ៊ានខល ព្រោះបងខ្លាចរំខានអូន។ ម្យ៉ាងបងដឹងថា បងមិនសំខាន់សម្រាប់អូនដូចមុន។ គ្រាន់តែនឹកអូនក៏បងមានអារម្មណ៍ថាខុស តែបងឃាត់មិនបានទេ ព្រោះវាកើតចេញពីការចិត្តនឹករលឹកដ៏បរិសុទ្ធរបស់បងចំពោះអូន។ សុំទោសដែលបងនឹកអូន… @ដោយ៖ បុរសកម្សត់-Lonely Man
ស្ងាត់បាត់ខែ ខែធ្លាប់តែភ្លឺ ភ្លឺជះពន្លឺ ពន្លឺថ្មីៗ ថ្មីរាល់ពេលរះ រះជូនប្រុសស្រី ស្រីឫកប្រពៃ ប្រពៃដូចខែ។ ខែមានរស្មី រស្មីល្អឯក ឯកពន់អនេក អនេកឥតប្រែ ប្រែចិត្តពីប្រុស ប្រុសដែលស្មោះស្នេហ៍ ស្នេហ៍ស្និទ្ធគិតក្បែរ ក្បែរលុះមរណា។ មរណាដោយស្មោះ ស្មោះមិនសោកស្តាយ ស្ដាយចិត្តចំណាយ ចំណាយចិន្ដា ចិន្ដាដែលស្មោះ ស្មោះស្ម័គ្រស្នេហា ស្នេហាអស្ចារ្យ អស្ចារ្យដោយស្មោះ។ @ដោយ៖ បុរសកម្សត់-Lonely Man
អូនហា អូនចាំបានទេពេលវេលាដំបូងៗដែលបងនិយាយជាមួយអូន ព្រោះចាប់អារម្មណ៍លើអូន? អូនចាំបានទេពេលវេលាដែលបងប្រាប់ថាស្រឡាញ់អូន? អូនចាំបានទេពេលវេលាដែលបងខ្លាចគញញ៉ែអូន? ចាំទេវេលាយើង និយាយទូរសព្ទជាមួយគ្នា វេលាដែលយើងឆាតជាមួយគ្នា និងផ្ញើសារ? ចុះអូនចាំបានពេលដែលបងអានសៀវភៅឱ្យអូនស្ដាប់ ហើយអូនថានឹងចងចាំសំឡេងបងជារៀងរហូត ក៏មិនទៅណាចោលបង…! ចុះពេលនេះអូននៅទីណា ហេតុអីមិនឆាតមកបង ហេតុអីមិនមកស្ដាប់បងអានសៀវភៅដូចមុន? អូនប្រែហើយមែនទេ? មានគេជំនួសបងហើយមែនទេ? តើមកពីបងមិនល្អ ឬមកពីគេជាជម្រើសល្អជាងបង? អូនដឹងទេថាស្ងប់ស្ងាត់ប៉ុនណាវេលាដែលគ្មានអូន។ បងឯកា បេះដូងរងា គ្មានអ្នកប្រឹក្សា តាំងពីអូនចេញទៅ បងនៅម្នាក់ឯងក៏មិនមិនមានអ្នកណាមកជំនួសតំណែងរបស់អូនដែរ។ អូនហា បងល្អពេកហើយមែនទេ បងសុភាពណាស់មែនទេដែលសូម្បីដៃអូនក៏មិនដែលប៉ះ សក់អូនក៏មិនដែលអង្អែល នៅក្បែរអូនក៏មិនហ៊ានមើលមុខចំ។ ព្រោះបងល្អពេកទើបអូនចាកចេញមែនទេ? កុំបែបនេះអី បងខូចចិត្តណាស់ អូនវិលវិញបានទេ បងចង់ជួបមុខអូន។ បងដឹងថាការដង្ហោយហៅនេះអូនមិនអាចឮនោះទេ តែបើថ្ងៃមួយអូនបានអានសំណេរនេះ សូមត្រឡប់មករកបង ហើយប្រាប់ហេតុផលបងថា អូនចាកចេញព្រោះបងល្អពេក ...