ពេលខ្លះយើងខឹង យើងឈ្លោះ ហើយចង់ចាកចេញពីពួកគេ ទាំងដែលយើងមិនដឹងថា យើងជាអ្នកចាកចេញពីគេ ឬគេជាអ្នកចាកចេញពីយើង !
Latest Questions
ការចាកចេញនេះមិនមែនមកពីអ្នកមិនល្អទេ តែមកពីទីកន្លែងនេះមិនសក្តិសមនឹងខ្ញុំ។ អ្នកល្អគ្រប់គ្រាន់ហើយ នៅឡើយតែខ្ញុំដែលមិនមែនជាជម្រើសល្អរបស់អ្នក ដូច្នេះទោះបីខ្ញុំល្អប៉ុនណាក៏នៅតែគ្មានតម្លៃ។ មានតែការចាកចេញប៉ុណ្ណោះដែលអាចឱ្យអ្នករស់នៅបានសុខ ហើយខ្ញុំក៏អាចកាត់បន្ថយការឈឺចាប់ ទុកពេលវេលាព្យាបាលបេះដូងដែលរងរបួស។ អរគុណពេលវេលាក្លែងក្លាយដែលអ្នកបានចំណាយជាមួយខ្ញុំកន្លងមក។ ដឹងទេអ្នកល្អពេកហើយ។ ខ្ញុំចង់ប្រាប់អ្នកថា អ្នកចាកចេញគឺជាអ្នកឈឺចាប់ជាងគេ។ @ដោយ៖ បុរសកម្សត់-Lonely Man